• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបនាយកធនាគារ Sumimoto Mitsui

នារសៀលថ្ងៃទី៥ មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានទទួលជួបសន្ទនាជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ ប្រធានទ្វីបអាស៊ីនៃធនាគារ Sumimoto Mitsui (SMBC) របស់ជប៉ុននិងនាយក ទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋាភិបាលនិងនីតិកម្មនៃក្រុមហ៊ុនធានារ៉ាប់រង់ Prudential។

ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ទទួលជួបនាយកទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋាភិបាល
និងនីតិកម្មនៃក្រុមហ៊ុន Prudential លោក Julian Adams (រូបថត៖ tapchicongsan.org.vn)

ទទួលជួបនាយកទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋាភិបាលនិងនីតិកម្មនៃក្រុមហ៊ុន Prudential លោក Julian Adams ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue អះអាងថា វៀតណាមនឹងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រង​អតិផរណា អភិវឌ្ឍន៍សហគ្រាស អនុវត្តន៍គោលនយោបាយទាក់ទាញដើមទុនឲ្យសមស្របជាមួយនឹងបទដ្ឋានអន្តរជាតិ សំដៅបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសបរទេស ក្នុងនោះ មានសហគ្រាសអង់គ្លេសផង មក​បណ្ដាក់ទុន ធ្វើអាជីវកម្មក្នុងរយៈពេលយូរអង្វែង។

លោក Vuong Dinh Hue ទទួលជួបនាយកប្រតិបត្តិជាន់ខ្ពស់ ប្រធានទ្វីបអាស៊ីនៃធនាគារ Sumimoto Mitsui
(SMBC) របស់ជប៉ុន លោក Shosuke Mori

ទទួលជួបនាយកប្រតិបត្តិជាន់ខ្ពស់ ប្រធានទ្វីបអាស៊ីនៃធនាគារ Sumimoto Mitsui (SMBC) របស់ជប៉ុន លោក Shosuke Mori ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានសម្ដែងគោលបំណងថា SMBC ជាមួយតួនាទីជា​ភាគ​ទុនិកយុទ្ធសាស្ត្របរទេសនោះ នឹងចូលរួមយ៉ាងសកម្មថែមទៀតក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវ ​Eximbank របស់វៀតណាម។ រីឯខ្លួនវិញ លោក Shosuke Mori បានសន្យានឹងបង្កើនកិច្ចសហប្រតិបតិ្តការនិង​វិនិយោគដ៏យូរអង្វែងនៅវៀតណាម៕

តាម VOV5 -វិទ្យសម្លេងវៀតណាម

សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ

សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ

នាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមបានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសថ្នាក់ទីពីរដែលផ្តល់ដោយប្រធានរដ្ឋ ក្នុងឱកាសខួបលើកទី ៦៥ នៃគ្រោះមហន្តរាយសារធាតុគីមីពុលពណ៌លឿងទុំវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២៦) និងឆ្លើយតបទៅនឹងទិវាជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ (ថ្ងៃទី១០ ខែសីហា)។ តាងនាមលោកប្រធានរដ្ឋវៀតណាម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ដល់សមាគម ជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម លោក ង្វៀន ភីឡុង អនុប្រធានគណៈកម្មាធិក

Top