• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសចិននិងឡាវ

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៥និងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិនស្ដីអំពី កិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដែលបានរៀបចំឡើងនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ នារសៀលថ្ងៃទី១៩កុម្ភៈ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi។

លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរបង្កើនជំនឿទុកចិត្ត នយោបាយ ជំរុញដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់ អនុវត្តឲ្យ បានល្អនូវសកម្មភាពរំលឹកខួបលើកទី ៧០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយលើកកំពស់ប្រសិទ្ធភាពសហប្រតិបតិ្តការលើគ្រប់វិស័យ។ លោកក៏បានស្នើឲ្យចិនបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាម ជាពិសេសគឺកសិផលដើម្បីនាំចូលក្នុងទីផ្សារ​ចិន​ផងដែរ។ឮ

ចំពោះបញ្ហានៅសមុទ្រ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអះអាងថា វៀតណាមនឹងបន្តសហការជាមួយចិននិងប្រទេសផ្សេងៗទៀត ដើម្បីស្វែងរកវិធានការរក្សាសន្តិភាព ស្ថិរភាព នៅសមុទ្រខាងកើត ជួយសម្រួលដល់កិច្ចចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) អាច សម្រេចបាននូវលទ្ធផលពិតៗនិងស្របទៅតាមច្បាប់អន្តរជាតិ។

ចំណែកឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានឲ្យដឹងថា ចិនត្រៀមខ្លួនជាស្រេចបង្កើនការនាំចូលផលិតផលរបស់វៀតណាម ព្រមទាំងសហការយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហានៅសេសសល់ក្នុងគម្រោងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ដោយមានគោលបំណងថា ភាគីទាំងពីរនឹងបន្តសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យផងដែរ។

 

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងឆ្វេង) នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសឡាវលោក Saleumsay Kommasith។


នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសឡាវលោក Saleumsay Kommasith រដ្ឋមន្រ្តីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសកម្មភាព កិច្ចការបរទេសសំខាន់ៗនាពេលថ្មីៗនេះរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពន្តសហការយ៉ាងស្អិតរមួតនៅវេទិកាតំបន់និងអន្តរជាតិនានា ជាពិសេសគឺក្នុងឆ្នាំ២០២០ដែលវៀតណាមចូលកាន់តំណែងជាប្រធានអាស៊ាននិងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈដែលឡាវជាប្រទេសម្ចាស់ផ្ទះនៃយន្តការអនុតំបន់មេគង្គជាច្រើន និងជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាមេរិក៕
 

តាម VOV5  - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top