• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញ​សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេស អូស្ត្រាលីលោកស្រី Marise Payne

នាថ្ងៃទី ១៦ ខែមេសា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh  (រូបថត៖ ក្រសួងការបរទេសវៀតណាម)


នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពគ្នា បន្តពង្រឹងការ ផ្លាស់ប្តូរមតិ ចែករំលែកព័ត៌មាន បទពិសោធន៍ស្តីពីបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំប្រចាំឆ្នាំ រវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ នាត្រីមាសទី ៣ ឆ្នាំ ២០២០ នៅអូស្ត្រាលីឬតាមរយៈ ប្រព័ន្ធវីដេអូ (Video Conference) ដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលក្នុងនោះផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល សន្តិសុខស្បៀងអាហារ កិច្ចសហការសំដៅកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ដែលបណ្ដាលពីជំងឺរាតត្បាត Covid-19។

ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិនិងយន្តការដែលដឹកនាំដោយអាស៊ានស្ដីពីបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងនោះ មានកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅសមុទ្រខាងកើត ដោយផ្អែកលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top