ព័ត៌មាន ចៅក្រម ង្វៀន ធី ឡាន អាញ ស្បថចូលកាន់តំណែងនៅតុលាការអន្តរជាតិស្តីពីច្បាប់សមុទ្រ 03/10/2026 នាថ្ងៃទី ១ ខែតុលា សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធី ឡាន អាញ របស់វៀតណាម និងចៅក្រមដែលត្រូវបានជាប់ឆ្នោតមកពីប្រទេសហ្គាណា ប្រេស៊ីល ទុយនីស៊ីនិងឥណ្ឌា បានស្បថចូលកាន់តំណែងនៅតុលាការអន្តរជាតិស្តីពីច្បាប់សមុទ្រ (ITLOS) ក្នុងទីក្រុង ហាំប៊ឺក ប្រទេសអាល្លឺម៉ង់។ ចៅក្រម ង្វៀន ធីឡានអាញ ស្បថចូលកាន់តំណែងនៅ ITLOS (រូបថត៖ ធូ ហាំង/TTXVN)សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធី ឡាន អាញ គឺជាជនជាតិវៀតណាមដំបូងគេដែលកាន់តំណែងសំខាន់នេះក្នុងរយៈពេល ៣០ ឆ្នាំ ចាប់តាំងពីការបង្កើត និងការអភិវឌ្ឍ ITLOS គូសសញ្ញាជំហានប្រវត្តិសាស្ត្ររបស់វៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងស្ថាប័នតុលាការអន្តរជាតិ។មុននោះ នៅក្នុងកិច្ចប្រជុំលើកទី ៣៦ នៃប្រទេសសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលបានធ្វើឡើងនៅទីក្រុងញូវយ៉ក នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធី ឡាន អាញ ត្រូវបានជ្រើសរើសជាចៅក្រម ITLOS សម្រាប់អាណត្តិ ២០២៦-២០៣៥ ក្នុងជុំបោះឆ្នោតដំបូង ដែលមានចំនួនសំឡេងគាំទ្រខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងលទ្ធផលនេះ សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធីឡានអាញ់ មានកិត្តិយសដែលបានក្លាយជាចៅក្រមស្ត្រីដំបូងគេមកពីអាស៊ីអាគ្នេយ៍នៅតុលាការច្បាប់សមុទ្រដែលបង្កើតឡើងក្រោម UNCLOS។ ការតែងតាំងចៅក្រមលើកដំបូងរបស់វៀតណាមនៅ ITLOS បង្ហាញពីការទទួលស្គាល់ និងការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិ ចំពោះសមត្ថភាពវិជ្ជាជីវៈរបស់អ្នកជំនាញផ្នែកច្បាប់ វៀតណាម ក៏ដូចជាតួនាទី និងការរួមចំណែករបស់វៀតណាមក្នុងការលើកកម្ពស់ឧត្តមភាពនៃច្បាប់អន្តរជាតិ៕ តាម vovworld.vn/km-KH Tags:សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធី ឡាន អាញ UNCLOS ឧត្តមភាព

នាថ្ងៃទី ១ ខែតុលា សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធី ឡាន អាញ របស់វៀតណាម និងចៅក្រមដែលត្រូវបានជាប់ឆ្នោតមកពីប្រទេសហ្គាណា ប្រេស៊ីល ទុយនីស៊ីនិងឥណ្ឌា បានស្បថចូលកាន់តំណែងនៅតុលាការអន្តរជាតិស្តីពីច្បាប់សមុទ្រ (ITLOS) ក្នុងទីក្រុង ហាំប៊ឺក ប្រទេសអាល្លឺម៉ង់។ ចៅក្រម ង្វៀន ធីឡានអាញ ស្បថចូលកាន់តំណែងនៅ ITLOS (រូបថត៖ ធូ ហាំង/TTXVN)សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធី ឡាន អាញ គឺជាជនជាតិវៀតណាមដំបូងគេដែលកាន់តំណែងសំខាន់នេះក្នុងរយៈពេល ៣០ ឆ្នាំ ចាប់តាំងពីការបង្កើត និងការអភិវឌ្ឍ ITLOS គូសសញ្ញាជំហានប្រវត្តិសាស្ត្ររបស់វៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងស្ថាប័នតុលាការអន្តរជាតិ។មុននោះ នៅក្នុងកិច្ចប្រជុំលើកទី ៣៦ នៃប្រទេសសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលបានធ្វើឡើងនៅទីក្រុងញូវយ៉ក នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធី ឡាន អាញ ត្រូវបានជ្រើសរើសជាចៅក្រម ITLOS សម្រាប់អាណត្តិ ២០២៦-២០៣៥ ក្នុងជុំបោះឆ្នោតដំបូង ដែលមានចំនួនសំឡេងគាំទ្រខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងលទ្ធផលនេះ សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធីឡានអាញ់ មានកិត្តិយសដែលបានក្លាយជាចៅក្រមស្ត្រីដំបូងគេមកពីអាស៊ីអាគ្នេយ៍នៅតុលាការច្បាប់សមុទ្រដែលបង្កើតឡើងក្រោម UNCLOS។ ការតែងតាំងចៅក្រមលើកដំបូងរបស់វៀតណាមនៅ ITLOS បង្ហាញពីការទទួលស្គាល់ និងការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិ ចំពោះសមត្ថភាពវិជ្ជាជីវៈរបស់អ្នកជំនាញផ្នែកច្បាប់ វៀតណាម ក៏ដូចជាតួនាទី និងការរួមចំណែករបស់វៀតណាមក្នុងការលើកកម្ពស់ឧត្តមភាពនៃច្បាប់អន្តរជាតិ៕
អត្ថបទផ្សេងទៀត វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព03/10/2026ព័ត៌មានឆ្នាំ ២០២៦ គូសសញ្ញាសម្គាល់ខួបលើកទី ៥០ នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) (ខែកក្កដា ឆ្នាំ១៩៧៦ - ខែកក្កដា ឆ្នាំ២០២៦)។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង៉ូ ឡេ វ៉ាន់ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីទំនាក់ទំនងរយៈពេល ៥០ ឆ្នាំរវាងវៀតណាម និងយូណេស្កូ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមអញ្ជើញចូលរួមមហាសន្និបាតសមាគមអតីតនគរបាលប្រជាជនវៀតណាម03/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ សុខភាពនិងកម្លាំងកាយរបស់ប្រជាជន គឺជាផ្នែកសំខាន់មួយនៃកម្លាំងជាតិ03/10/2026ព័ត៌មានJBIC ឲ្យតម្លៃលើទីផ្សារវៀតណាម03/10/2026ព័ត៌មានរួមដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់01/10/2026ព័ត៌មានវៀតណាមសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមាជិក APEC ដើម្បីត្រៀមរៀបចំសម្រាប់ឆ្នាំ APEC ឆ្នាំ ២០២៧01/10/2026ព័ត៌មានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៦៨២ គ្រោងត្រូវបានប្រមូលនៅឧទ្យានឡេធីរៀង01/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត