ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជាលោក ប្រាក់ ងួនហុង
ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជា
លោក ប្រាក់ ងួនហុង (VNA)
នារសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម លោក ប្រាក់ ងួនហុងបានមកជួបសម្តែងការគួរសមរក្នុងឱកាសទទួលបេសកម្មនៅវៀតណាម។ ក្នុងការទទួលជួបសន្ទនា ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យក្រសួងការបរទេសកម្ពុជា ជាពិសេសគឺស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបន្តសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាមរួមជាមួយបណ្ដាស្ថាប័នមានសមត្ថកិច្ចក្នុងការត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចរបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបណ្ដាយន្តការសហប្រតិបត្តិការទ្វេភាគឺសំខាន់ៗដូចជា គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា សន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍បណ្ដាខេត្តនៅខ្សែព្រំដែនរវាងវៀតណាមនិងកម្ពុជា។ ជាពិសេសគឺការរៀបចំរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនង ការទូតរវាងវៀតណាមនិងកម្ពុជា (ថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០១៧) ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម