• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំ APSC និង ACC

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Suntec នៃប្រទេសសិង្ហបុរីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក​ Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខ​អាស៊ាន (APSC) លើកទី ១៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២២ (ACC) ។

 កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ាន (APSC)

ក្នុងកិច្ចប្រជុំទាំងនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យបណ្តា​ប្រទេសអាស៊ាន បង្កើនសាមគ្គីភាព កសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន។

លើវិស័យនយោបាយនិងសន្តិសុខ ឧបនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា អាស៊ានគួរបន្តផ្តោតការយកចិត្តទុកដាក់របស់ខ្លួនលើការធានាសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ ជាពិសេសរក្សាតួនាទីស្នូលរបស់អាស៊ាន​។​

ស្តីពីបញ្ហាអន្តរជាតិនិងតំបន់ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា អាស៊ានត្រូវរក្សារាល់គោលការណ៍ដែលទទួលបាន ដោយរួមគ្នាខិតខំប្រឹងប្រែង ធានាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅតំបន់សមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ សន្យាដោះស្រាយជម្លោះដោយសន្តិវិធីឲ្យឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះ អនុវត្តន៍យ៉ាងត្រឹមត្រូវនិងពេញលេញប្រកបដោយប្រសិទ្ធភាពនូវ DOC និងទទួលបាន COC យ៉ាងឆាប់ៗនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top