• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេស លោក Pham Binh Minh ជួបចរចាជាមួយសមភាគីព័រទុយហ្គាល់


ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេស លោក Pham Binh Minh ជួបចរចារជាមួយ សមភាគីព័រទុយហ្គាល់លោក
Augusto Santos Silva (រូបថតៈ TTXVN)

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅ ព័រទុយហ្គាល់ តាមសេចក្តីអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ នារសៀលថ្ងៃទី២៦ឧសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួប ចរចារជាមួយសមភាគី ព័រទុយហ្គាល់ លោក Augusto Santos Silva ។

នៅទីនេះ ភាគីទាំងពីរ​បានផ្លាស់​ប្តូរ លើវិធាន​ការជាក់​ស្តែង​មួយចំនួន សំដៅ​ជម្រុញ​​ទំនាក់​ទំនង ទ្វេភាគីព្រមទាំងអះអាងថា គប្បីបង្កើន​ការពិគ្រោះ​យោបល់​នយោបាយ​និងរឹត បន្តឹងទំនាក់ទំនងរវាងក្រសួងការបរទេសទាំងពីរ។ ភាគីទាំងពីរ​បាន​ឯកភាពបង្កើត យន្តការសហប្រតិបត្តិការ និងដាក់ចេញវិធាន​ការជាក់​ស្តែង​សំដៅខំប្រឹងប្រែងនាំ តម្លៃប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​ពី៣៥០​លានដុល្លារ​ នាបច្ចុប្បន្នឡើងដល់១ពាន់ដុល្លារ នាឆ្នាំ២០២០ ជាពិសេស ពង្រឹង​កិច្ចសហការ​គ្នានៅបណ្តា​វេទិកាអន្តរជាតិនិងតំបន់ ដូចជាអង្គការសហប្រជាជាតិ ASEM, EU និងអាស៊ាន។ ឈរលើស្មារតីនៃការជឿ ទុកចិត្តនិងយល់​ដឹង​ពីគ្នា​ទៅវិញ​ទៅមកនោះ ភាគីទាំង​ពីរក៏បាន​ពិភាក្សាលើបណ្តាបញ្ហា​អន្តរជាតិ​និងតំបន់​ដែលមាន​ការយកចិត្តទុកដាក់ដូចគ្នា រួមទាំងចែករំលែក នូវការព្រួយ​បារម្ភ​អំពី​បម្រែបម្រួល​នាពេលថ្មីៗនេះនៅសមុទ្រខាងកើត។
 
ក្នុងថ្ងៃដដែល លោក Pham Binh Minh បានអញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រី សេដ្ឋកិច្ច ព័រទុយហ្គាល់ លោក Manuel Caldeira Cabral ផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top