• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីស្រីលង្កា


 ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe

 នាថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម​លោក​ Pham Binh Minh បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី ​ស្រីលង្កាលោក Ranil Wi​ckremesinghe ក្នុង​ឱកាស​មកបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហ​អធីបតីសន្និសីទមហាសមុទ្រ​ឥណ្ឌា (IOC) ចាប់​ពី​ថ្ងៃទី​ ២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៨។ 
 
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និង​គ្រប់​ជាន់​ថ្នាក់​របស់​ បក្ស រដ្ឋ រដ្ឋាភិបា​ល និងរដ្ឋសភា។ ថ្នាក់ដឹក​នាំទាំងពីរ​រូបបាន​ឯកភាព​រៀប​ចំ​សម័​យ​ប្រជុំ​នៃគណ​កម្មការ​ចម្រុះ​លើក​ទី ៤ រវាងប្រទេសទាំងពីរ​នាឆ្នាំ២០១៩ និង​ចុះហត្ថលេខា​លើអនុស្សារណៈ​ស្តីពីកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នេសាទដំណាក់កាល ៣ ឆ្នាំខាងមុខឲ្យបានឆាប់ៗ ផ្ដល់អាទិភាព និងបង្កភាពងាយ​ស្រួលបើក​ទូលាយ​កិច្ច​​សហប្រតិប​ត្តិការ​លើវិស័យដែលមានសក្តានុព​លដូចជា អប់រំបណ្តុះបណ្តាល ទូរគមនាគមន៍ ព័​ត៌មាន បច្ចេកទេស​ឌីជីថល ប្រេង ឧស្ម័ន ការតភ្ជាប់អាកាសចរ​ណ៍នាវាចរណ៍ជាដើម។

នាយករដ្ឋមន្ត្រី Ranil Wickremesinghe បាន​អះអាងថានឹង​បន្តរួម​សហការ​យ៉ាងជិត​ស្និទ្ធជាមួយវៀត​ណាម​នៅវេទិការ​ក្នុង​តំបន់និងអន្តរជាតិ ជាពិសេសគឺនៅអង្គការសហប្រ​ជាជាតិនិងចលនាមិនចូលប​ក្ស​សម្ព័ន្ធ​។
 
វីឯខ្លួន​វិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរ​ទេសវៀតណាម​លោក Pham Binh Minh បានអះអាង​ថា វៀតណាម​ជានិច្ចកាល​គោរព និងមាន បំណងចង់អភិវឌ្ឍន៍ថែមទៀត​ទំនាក់ទំនងមិត្តភាពជាប្រ​ពៃណី​ ជាមួយ​ ស្រីល​ង្កា ហើយស្នើឲ្យ ស្រីលង្កាមានសម្លេងគាំទ្រថែមទៀតក្នុងបញ្ហាសមុទ្រ​ខាង​កើត ជាក់ស្ដែង​គឺគាំទ្រគោល​ជំហររបស់​វៀតណាម និងអាស៊ាន​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top