សន្និសីទក្រៅផ្លូវការបណ្ដាមន្ត្រីជាន់ខ្ពស់ APEC (ISOM) និងសកម្មភាពទាក់ទិននានានឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនៅមជ្ឈមណ្ឌលសន្និសីទជាតិ រដ្ឋធានីហាណូយ។នេះជាសកម្មភាពដំបូងក្នុងចំណោមព្រឹត្តិការណ៍នៃឆ្នាំ APEC វៀតណាម២០១៧ ដែលប្រទេសម្ចាស់ផ្ទះរៀបចំឡើង។
សន្និសីទនេះនឹងមានសកម្មភាពស្នូលចំនួន៣។សិក្ខាសាលាស្ដីអំពីអាទិភាពនៃឆ្នាំ APEC ២០១៧ ជាឱកាសដើម្បីវៀតណាមក្ដាប់ជាប់បន្ថែមការយកចិត្តទុកដាក់របស់ខឿនសេដ្ឋកិច្ចសមាជិក ទទួលយកមតិរបស់តំណាងមកពីអង្គការអន្តរជាតិ មជ្ឈដ្ឋានអ្នកប្រាជ្ញ និងសហគ្រាសវៀតណាមនិង APEC ស្ដីអំពីនិន្នាការសហប្រតិបតិ្តការអន្តរជាតិនិងតំបន់ទាក់ទិនដល់អាទិភាពដែលវៀតណាមបានលើកសំណើរ។ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh ប្រធានគណៈកម្មាធិការជាតិ APEC ២០១៧ គ្រោងនឹងអញ្ជើញជាអធិបតីសិក្ខា សាលានេះ។ កិច្ចសន្ទនា APEC និងសហគ្រាសក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី ជំរុញកំណើននិងតភ្ជាប់ APEC” ជាការផ្ដើមគំនិតរបស់វៀតណាមក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះ។នៅទីនេះ តំណាងចំនួន១០០រូបមកពីសភាពាណិជ្ជកម្ម សមាគមន៍ អង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសនឹងមានឱកាសផ្លាស់ប្ដូរមតិជាមួយតំណាង APEC នាយកប្រតិបត្តិលេខាធិការដ្ឋាន APEC អន្តរជាតិ ប្រធាន SOM APEC ប៉េរូ ២០១៦ និងតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC។
សន្និសីទក្រៅផ្លូវការបណ្ដាមន្ត្រីជាន់ខ្ពស់ APEC (ISOM) ជាសកម្មភាពសំខាន់បំផុត ដែលត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីអចិន្ត្រៃក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ប្រធានបណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) APEC ២០១៧។សន្និសីទនេះប្រមូលផ្ដុំការពិភាគ្សាអំពីអាទិភាព សកម្មភាពសំខាន់ៗនៃឆ្នាំ APEC ២០១៧ ធ្វើជាមូលដ្ឋានដើម្បីយកមកអនុម័តនៅសន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (SOM ១) នាខែមិនា ឆ្នាំ២០១៧៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម