• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អញ្ជើញទទួលជួបជាមួយអនុពន្ធ យោធាឥណ្ឌានិងអ៊ីស្រាអែល

នាថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រសួងការពារប្រទេស វៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាមបានអញ្ជើញទទួលជួបជាមួយវរសេនីយ៍ឯក លោក PS Punia អនុពន្ធយោធានៃក្រសួងការពារជាតិឥណ្ឌាប្រចាំនៅវៀតណាមដែលអញ្ជើញចូលជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មររបស់ខ្លួន និងវរសេនីយ៍ឯក លោក Varandan Kumar ដែលទទួលបេសកកម្មថ្មីជាអនុពន្ធយោធាក្រសួងការពារជាតិ ឥណ្ឌាប្រចាំនៅវៀតណាម។

ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អញ្ជើញទទួលជួបជាមួយអនុពន្ធ យោធាឥណ្ឌានិងអ៊ីស្រាអែល

ក្នុងជំនួបទាំងនេះលោក Nguyen Chi Vinh បានវាយតម្លៃថាទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីរវាងវៀតណាមនិងឥណ្ឌាក្នុងរយៈពេលកន្លងទៅបានពង្រឹងនិងពង្រីកកាន់តែស៊ីជម្រៅនិងទូលាយដោយឥតឈប់ឈរព្រមទាំងប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

នាព្រឹកថ្ងៃដដែល លោក Nguyen Chi Vinh បានទទួលជួបជាមួយលោក Taibel Yaakov អនុពន្ធយោធាអ៊ីស្រាអ៊ែលប្រចាំនៅវៀតណាមដែលអញ្ជើញ ចូលជំរាប លាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួននិងលោកស្រី Bloria Hamama ដែលទទួលបេសកកម្មថ្មីជាអនុព័ន្ធយោធាអ៊ីស្រាអែលប្រចាំនៅវៀតណាម។ ក្នុងជំនួបទាំងនេះ Nguyen Chi Vinh មានគោលបំណងចង់ឲ្យ លោក Taibel Yaakovនឹងបន្តខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការព្រមទាំងបង្កើនទំនុកទុកចិត្តនិងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនិយាយរួមនិងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

Top