• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌូណេស៊ីប្រកាសខ្លឹមសារស្នូលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20

សម័យប្រជុំដំបូងស្តីពីការបង្កើនពហុភាគីនិយម នឹងពិភាក្សា អំពីវិធានការរួមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាសកល និងការកសាងទំនុកចិត្ត រវាងប្រទេសនានា តាមនោះបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ថិរភាព សន្តិ ភាព និងការអភិវឌ្ឍរបស់ពិភពលោក។
  (រូបថត៖ G20.org)  

ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ក្រសួងការបរទេស ឥណ្ឌូនេស៊ីបានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ច អភិវឌ្ឍន៍និងទើបលេចចេញទាំង២០លើពិភពលោក (G20 FMM) ក្រោមប្រធានបទ “រួមគ្នា កសាងពិភពលោកមួយកាន់តែមានសន្តិភាព ស្ថិរភាព និងវិបុលភាព” នឹងជាវេទិកា យុទ្ធសាស្ត្រដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញជាសកល។

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី៨ ខែកក្កដានៅកោះបាលី កិច្ចប្រជុំ G20 FMM មានសម័យប្រជុំចំនួន២។សម័យប្រជុំដំបូងស្តីពីការបង្កើនពហុភាគីនិយម នឹងពិភាក្សា អំពីវិធានការរួមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាសកល និងការកសាងទំនុកចិត្ត រវាងប្រទេសនានា តាមនោះបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ថិរភាព សន្តិ ភាព និងការអភិវឌ្ឍរបស់ពិភពលោក។ សម័យប្រជុំទីពីរស្តីពីសន្តិសុខស្បៀងអាហារ និងសន្តិសុខថាមពល នឹងពិភាក្សាអំពីជំហានយុទ្ធសាស្ត្រដើម្បីជំនះពុះពារលើវិបត្តិ ស្បៀងអាហារ កង្វះជី និងការកើនឡើងតម្លៃទំនិញសកល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top