• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌាអះអាងនូវសារសំខាន់នៃបណ្ដាញនាវាចរណ៍ឆ្លងកាត់សមុទ្រខាងកើត

ញូដេលីយល់ច្បាស់ពីសារសំខាន់ដ៏ធំធេងនៃសមុទ្រខាងកើត ព្រោះថា នេះជាបណ្ដាញនាវាចរណ៍អន្តរជាតិមួយដែលមានបរិមាណទំនិញក្នុងតម្លៃ៥លានលានដុល្លាអាមេរិកនិង៣០%នៃប្រភពផ្គត់ផ្គង់ប្រេងឆៅអន្តរជាតិ ឆ្លងកាត់។


នាវាប៉ូលីសសមុទ្រវៀតណាម ៨០០១ របស់វៀតណាមបំពេញភារកិច្ចនៅតំបន់ផ្ទះរន្ទា DK 1/15 នៅសមុទ្រខាងកើត
(រូបថត៖ TTXVN)

នាថ្ងៃទី២១ ខែវិច្ឆិកា លេខាធិការទិសខាងកើត (អនុរដ្ឋមន្រ្តីទទួលបន្ទុលទិសខាង កើត) នៃក្រសួងការបរទេសឥណ្ឌាលោកស្រី Vijay Thakur បានអះអាងនូវទស្សនៈរបស់ឥណ្ឌាថា បណ្ដាញនាវាសចរណ៍ឆ្លងកាត់សមុទ្រខាងកើតគឺដើរតួនាទីដ៏សំខាន់ចំពោះសន្តិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍនៃតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហេតុនេះហើយការធានាសេរីភាពខាងនាវាចរណ៍ក៏មានអត្ថន័យដ៏សំខាន់ដែរ។ ថ្លែងនៅសិក្ខាសាលាក្នុងឱកាសរំលឹកខួបលើកទី ៣ ឆ្នាំទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបាន ស្ថានទូត​វៀតណាមប្រចាំឥណ្ឌារៀបចំឡើងនោះ លោកស្រី Thakur បានសង្កត់ធ្ងន់លើទស្សនៈវិស័យរបស់ឥណ្ឌាស្ដីពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកថា នេះជាតំបន់ប្រកបដោយលក្ខណៈបើកចំហបរិយាប័ន្ននិងឈរលើច្បាប់។ ញូដេលីយល់ច្បាស់ពីសារសំខាន់ដ៏ធំធេងនៃសមុទ្រខាងកើត ព្រោះថានេះជាបណ្ដាញនាវាចរណ៍អន្តរជាតិមួយដែលមានបរិមាណទំនិញក្នុងតម្លៃ៥លានលានដុល្លាអាមេរិកនិង៣០%នៃប្រភពផ្គត់ផ្គង់ប្រេងឆៅអន្តរជាតិ​ ឆ្លងកាត់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top