• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកបោះឆ្នោតកម្ពុជាចាប់ផ្តើមបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៧

ចាប់ពីម៉ោង៧ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទីតាំងបោះឆ្នោតទាំង ២៣.៧៨៩ កន្លែងនៅកម្ពុជា បានចាប់ផ្តើមបើកស្វាគមន៍អ្នកបោះឆ្នោតចំនួន ៩.៧១០.៦៤៥ នាក់។ ការបោះឆ្នោតនេះមានគោលបំណងជ្រើសរើសសមាជិករដ្ឋសភាចំនួន ១២៥ រូបក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើការបោះឆ្នោតនៅក្រុងតាខ្មៅ ខេត្តកណ្តាល (រូបថត៖ freshnewsasia)

ក្នុងចំណោមគណបក្សនយោបាយទាំង ១៨ ដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅកម្ពុជាលើកនេះ (ចាប់តាំងពីការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ១៩៩៣) មានគណបក្សនយោបាយចំនួន ១៧ នឹងប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ដែលឈរនៅលេខរៀងទី ១៨ ក្នុងបញ្ជីគណបក្សនយោបាយដែលមានសិទ្ធិចូលរួមបោះឆ្នោត តាមលំដាប់ដែលបានបង្ហាញនៅលើសន្លឹកឆ្នោត។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានឲ្យដឹងថា មានអ្នកសង្កេតការណ៍ជាង ៩ម៉ឺននាក់ កំពុងឃ្លាំមើល និងតាមដានការបោះឆ្នោតនេះ។

ការបោះឆ្នោតនឹងបញ្ចប់នៅម៉ោង ៣ រសៀលថ្ងៃនេះ។  បន្ទាប់ពីបញ្ចប់ការបោះឆ្នោត ទីតាំងបោះឆ្នោតនឹងត្រូវបានប្តូរមុខងារទៅការរាប់សន្លឹកឆ្នោតវិញ។

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវប្រកាសពីល្ងាចនេះ ដល់ម៉ោង ២៤ ថ្ងៃដដែល និងចាប់ពីម៉ោង ៨ព្រឹកស្អែកតនៅលើកញ្ចក់ទូរទស្សន៍ជាតិ វិទ្យុ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់ គ.ជ.ប៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

Top