• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

អញ្ជើញចូលរួមពិធីនេះរួមមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម; នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន; សមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស លោកត្រឹន កឹម ទូ… និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការមជ្ឈិម ក្រសួង ស្ថាប័ន និងអង្គការនានា។
គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ អតីតថ្នាក់ដឹកនាំ ដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ (រូបថត៖ VGP/Nhat Bac)

ក្នុងឱកាសខួបលើកទី ១៣៦ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៦) នៅព្រឹកថ្ងៃទី ១៩ ឧសភា គណៈប្រតិភូ គណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល បានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ហើយទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅវិមានវីរៈយុទ្ធជនពលី (ផ្លូវបាក់សឺន ទីក្រុងហាណូយ)។

អញ្ជើញចូលរួមពិធីនេះរួមមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម; នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន; សមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស លោកត្រឹន កឹម ទូនិងថ្នាក់ដឹកនាំនៃគណៈកម្មាធិការមជ្ឈិម ក្រសួង ស្ថាប័ន និងអង្គការនានា។

នាព្រឹកនេះ នៅទីក្រុងហូជីមិញ គណៈប្រតិភូទីក្រុងហូជីមិញបានដាក់កម្រោងផ្កានៅឧទ្យានវិមានហូជីមិញ (ផ្លូវថ្មើរជើងង្វៀនហ្វឿ សង្កាត់សៃហ្គន) ផងដែរ៕

តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

Top