• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញនៃបណ្ឌិត្យសភារុស្ស៊ី៖ វៀតណាមបានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍប្រកបដោយសន្តិភាពនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក

វៀតណាមគាំទ្រការដោះស្រាយជំលោះដ៏ចម្រូងចម្រាសតាមរយៈច្បាប់អន្តរជាតិ ដោយមានមូលដ្ឋានគ្រឹះជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS-១៩៨២) ។

អ្នកជំនាញរុស្ស៊ីលោក Igor Olegovich Mishin មកពីវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ និងទំនាក់ទំនងកិច្ចការបរទេស (IMEMO) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី (រូបថត៖ TTXVN)



នាថ្ងៃទី ២៧ ខែមិថុនា អ្នកជំនាញរុស្ស៊ីលោក Igor Olegovich Mishin មកពីវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ និងទំនាក់ទំនងកិច្ចការបរទេស (IMEMO) នៃបណ្ឌិត្យសភា វិទ្យាសាស្ត្ររុស្ស៊ីបានបញ្ជាក់ថា នៅក្នុងបរិបទដែលស្ថានភាពនៅអាស៊ី ប៉ាស៊ីហ្វិកនិយាយរួម និងសមុទ្រខាងកើតនិយាយដោយឡែកមានការវិវឌ្ឍដ៏ស្មុគស្មាញជាច្រើននោះ វិធីអភិក្រមរបស់វៀតណាមបានចូលរួមចំណែកដ៏ធំធេង ដល់ការអភិវឌ្ឍប្រកបដោយសន្តិភាពនៅក្នុងតំបន់។ តាមនោះ វិធីអភិក្រមរបស់វៀតណាមចំពោះបញ្ហានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងសមុទ្រខាងកើតគឺឈរលើគោលការណ៍រក្សាសន្តិភាព និងភាពជាអ្នកជិតខាងមិត្តភាព។ វៀតណាមគាំទ្រការដោះស្រាយជំលោះដ៏ចម្រូងចម្រាសតាមរយៈច្បាប់អន្តរជាតិ ដោយមានមូលដ្ឋានគ្រឹះជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS-១៩៨២)។ វិធីអភិក្រមបែបនេះបានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍប្រកបដោយសន្តិភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top