• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ៊ុយក្រែនបើកបំពង់បង្ហូរប្រេង Druzhba ឡើងវិញ ដើម្បីបញ្ចេញប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប

កាលពីថ្ងៃទី ២១ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបបានរាយការណ៍ថា អ៊ុយក្រែនបានសម្រេចរួចរាល់ការជួសជុលបំពង់បង្ហូរប្រេង Druzhba របស់រុស្ស៊ីទៅកាន់អឺរ៉ុប ដែលរងការខូចខាតកាលពីដើមឆ្នាំ ហើយបានត្រៀមខ្លួនជាស្រេចដើម្បីបន្តការផ្គត់ផ្គង់។

កាយវិកានេះ គឺសំដៅលុបបំបាត់ឧបសគ្គដែលប្រទេសនេះសង្ឃឹមថា ជាឧបសគ្គចុងក្រោយ ដើម្បីទទួលបានជំនួយរាប់សិបពាន់លានអឺរ៉ូ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនបានបញ្ចប់ការជួសជុល បំពង់បង្ហូរប្រេង Druzhba ហើយអាចចាប់ផ្តើមបូមប្រេងឡើងវិញពីរុស្ស៊ីទៅកាន់ប្រទេសសមាជិក EU ចំនួន ២ គឺហុងគ្រី និងស្លូវ៉ាគី បន្ទាប់ពីទទួលបានសំណើជាផ្លូវការ។

បន្ទាប់ពីបញ្ជាក់ថាការជួសជុលត្រូវបានសម្រេច ប្រធានាធិបតីអ៊ុយក្រែនបានពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អំពីអនាគតនៃកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ (៩៧,៥ ពាន់លានដុល្លារអាមេរិក) ដែលត្រូវបានព្យួរជាយូរមកហើយ។

លោកស្រី Kaja Kallas ឧត្តមស្នងការ​ទទួលបន្ទុក​គោលនយោបាយ​កិច្ចការបរទេស​របស់​សហភាព​អឺរ៉ុប បាន​ឲ្យដឹងថា សហភាព​អឺរ៉ុប​រំពឹងថា​នឹងសម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ក្នុង​រយៈពេល ២៤ ម៉ោង​ខាងមុខ៕

តាម vovworld.vn/km-KH

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងទួរគី

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងទួរគី

លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង (Nguyen Truong Thang) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានជួបសវនាការជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក មូសា ហេបេត (Musa Heybet)។

Top