• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ៊ីស្រាអែលនិងហេសបូឡា យល់ព្រមឈប់បាញ់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី ១ ខែមិថុនា ថា អ៊ីស្រាអែល និងកងកម្លាំងហេសបូឡា នៅលីបង់ បានយល់ព្រមបញ្ឈប់សកម្មភាពយោធាតបតគ្នាទៅវិញទៅមក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រូបថត៖ REUTERS

នៅក្នុងការបង្ហោះ នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោកប្រធានាធិបតី ត្រាំ បាននិយាយថា បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ និងតំណាងជាន់ខ្ពស់របស់ហេសបូឡា តាមរយៈអន្តរការីនោះ អ៊ីស្រាអែល និងហេសបូឡា បានយល់ព្រមថា "ការបាញ់ប្រហារទាំងអស់នឹងបញ្ឈប់"។ លោក ត្រាំ ក៏បាននិយាយផងដែរថា គ្មានទាហានអ៊ីស្រាអែលណាម្នាក់ បានចូលទៅក្នុងរដ្ឋធានី បេរូត របស់លីបង់ទេ ហើយកងកម្លាំងដែលឆ្ពោះទៅកាន់ទីក្រុងនេះបានវិលត្រឡប់មកវិញ។

នៅថ្ងៃដដែល ប្រធានរដ្ឋសភាលីបង់ លោក ណាប៊ី ប៊ែរី (Nabih Berri) បានជូនដំណឹងដល់រដ្ឋាភិបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា កងកម្លាំងហេសបូឡា បានត្រៀមខ្លួនជាស្រេច ទទួលយកកិច្ចព្រមព្រៀងឈប់បាញ់គ្រប់ជ្រុងជ្រោយមួយ និងភ្លាមមួយរំពិចជាមួយអ៊ីស្រាអែល ព្រមទាំងសន្យាថានឹងធានាការអនុវត្តកិច្ចព្រមព្រៀងនេះ។

នៅចំពោះមុខភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសលីបង់ អង្គការសហប្រជាជាតិនៅថ្ងៃដដែល បានសម្តែង "ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ" លើប្រតិបត្តិការយោធានៅភាគខាងត្បូងប្រទេសលីបង់ និងតំបន់ជុំវិញ៕

តាម​ vovworld.vn/km-KH/

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការអភិវឌ្ឍលំនៅឋានជួលគឺជាភារកិច្ចនយោបាយដ៏សំខាន់ បន្ទាន់ និងយូរអង្វែង

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការអភិវឌ្ឍលំនៅឋានជួលគឺជាភារកិច្ចនយោបាយដ៏សំខាន់ បន្ទាន់ និងយូរអង្វែង

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះមិនមែនគ្រាន់តែជាបញ្ហាលំនៅឋានសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាសន្តិសុខសង្គម គុណភាពធនធានមនុស្ស សមត្ថភាពប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃមូលដ្ឋាននានានៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងផងដែរ។

Top