ព័ត៌មាន វៀតណាមជាប់ចំណាត់ថ្នាក់គោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតទាំង ៤ នៅអាស៊ីអាគ្នេយ៍ 02/06/2026 ការស្ទង់មតិនេះបង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមប្រទេសដែលពេញនិយមបំផុតសម្រាប់ទាំងតម្រូវការទេសចរណ៍ និងការរស់នៅ។ ភ្ញៀវទេសចរហ្វីលីពីន រីករាយនឹងដំណើរកំសាន្តនៅវៀតណាម។ រូបថត៖ VOV-Jakartaរបាយការណ៍ស្ថានភាពអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៦ ដែលទើបតែប្រកាសថ្មីៗនេះដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (ISEAS – វិទ្យាស្ថាន Yusof Ishak សិង្ហបុរី) បានបង្ហាញថា វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍កំពូលទាំង ៤ ដែលត្រូវបានប្រជាជននៅក្នុងតំបន់ជ្រើសរើសច្រើនបំផុតសម្រាប់ការធ្វើដំណើរកម្សាន្ត ការងារ និងការស្នាក់នៅ។ ការស្ទង់មតិឆ្នាំនេះត្រូវបានធ្វើឡើងក្នុងរយៈពេល ៦ សប្តាហ៍ (ចាប់ពីថ្ងៃទី ៥ ខែមករា ដល់ថ្ងៃទី ២០ ខែកុម្ភៈ) ជាមួយមនុស្សជាង ២០០០ នាក់ រួមទាំងអ្នកជំនាញ អ្នកប្រាជ្ញ សហគ្រិន និងអ្នកតាក់តែងគោលនយោបាយមកពីប្រទេសអាស៊ីអាគ្នេយ៍ទាំង១១។ ការស្ទង់មតិនេះបង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមប្រទេស ដែលពេញនិយមបំផុតសម្រាប់ទាំងតម្រូវការទេសចរណ៍ និងការរស់នៅ។ការដែលវៀតណាមមានវត្តមាននៅក្នុងក្រុមគោលដៅទេសចរណ៍ឈានមុខគេនៅក្នុងតំបន់បានបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងចំពោះភ្ញៀវទេសចរអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមទទួលបានការលើកតម្កើងជាបន្តបន្ទាប់ ពីអង្គការអន្តរជាតិ និងពានរង្វាន់ទេសចរណ៍សម្រាប់ទេសភាពចម្រុះ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ការចំណាយសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើងសម្រាប់បម្រើភ្ញៀវទេសចរ។ ក្នុងខែមេសា ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ២ លាននាក់ ដែលនាំឲ្យចំនួនភ្ញៀវទេសចរសរុប ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ ឡើងដល់ ៨,៨ លាននាក់ កើនឡើងជិត ១៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ តាម vovworld.vn/km-KH/ Tags:វិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ ទេសចរណ៍ ប្រទេសអាស៊ីអាគ្នេយ៍

ការស្ទង់មតិនេះបង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមប្រទេសដែលពេញនិយមបំផុតសម្រាប់ទាំងតម្រូវការទេសចរណ៍ និងការរស់នៅ។ ភ្ញៀវទេសចរហ្វីលីពីន រីករាយនឹងដំណើរកំសាន្តនៅវៀតណាម។ រូបថត៖ VOV-Jakartaរបាយការណ៍ស្ថានភាពអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៦ ដែលទើបតែប្រកាសថ្មីៗនេះដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (ISEAS – វិទ្យាស្ថាន Yusof Ishak សិង្ហបុរី) បានបង្ហាញថា វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍កំពូលទាំង ៤ ដែលត្រូវបានប្រជាជននៅក្នុងតំបន់ជ្រើសរើសច្រើនបំផុតសម្រាប់ការធ្វើដំណើរកម្សាន្ត ការងារ និងការស្នាក់នៅ។ ការស្ទង់មតិឆ្នាំនេះត្រូវបានធ្វើឡើងក្នុងរយៈពេល ៦ សប្តាហ៍ (ចាប់ពីថ្ងៃទី ៥ ខែមករា ដល់ថ្ងៃទី ២០ ខែកុម្ភៈ) ជាមួយមនុស្សជាង ២០០០ នាក់ រួមទាំងអ្នកជំនាញ អ្នកប្រាជ្ញ សហគ្រិន និងអ្នកតាក់តែងគោលនយោបាយមកពីប្រទេសអាស៊ីអាគ្នេយ៍ទាំង១១។ ការស្ទង់មតិនេះបង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមប្រទេស ដែលពេញនិយមបំផុតសម្រាប់ទាំងតម្រូវការទេសចរណ៍ និងការរស់នៅ។ការដែលវៀតណាមមានវត្តមាននៅក្នុងក្រុមគោលដៅទេសចរណ៍ឈានមុខគេនៅក្នុងតំបន់បានបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងចំពោះភ្ញៀវទេសចរអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមទទួលបានការលើកតម្កើងជាបន្តបន្ទាប់ ពីអង្គការអន្តរជាតិ និងពានរង្វាន់ទេសចរណ៍សម្រាប់ទេសភាពចម្រុះ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ការចំណាយសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើងសម្រាប់បម្រើភ្ញៀវទេសចរ។ ក្នុងខែមេសា ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ២ លាននាក់ ដែលនាំឲ្យចំនួនភ្ញៀវទេសចរសរុប ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ ឡើងដល់ ៨,៨ លាននាក់ កើនឡើងជិត ១៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទផ្សេងទៀត លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការអភិវឌ្ឍលំនៅឋានជួលគឺជាភារកិច្ចនយោបាយដ៏សំខាន់ បន្ទាន់ និងយូរអង្វែង02/06/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះមិនមែនគ្រាន់តែជាបញ្ហាលំនៅឋានសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាសន្តិសុខសង្គម គុណភាពធនធានមនុស្ស សមត្ថភាពប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃមូលដ្ឋាននានានៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងផងដែរ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ទីក្រុងហៃហ្វុង ត្រូវឈានមុខគេក្នុងការផ្លាស់ប្ដូរថ្មីគំរូកំណើន02/06/2026ព័ត៌មានអ៊ីស្រាអែលនិងហេសបូឡា យល់ព្រមឈប់បាញ់02/06/2026ព័ត៌មានវៀតណាមជំរុញការចូលរួមជាសកលនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត02/06/2026ព័ត៌មានវៀតណាមរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់អាស៊ាន02/06/2026ព័ត៌មានអះអាងនូវតួនាទី ឋានៈ និងការរួមចំណែករបស់វៀតណាមចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៃតំបន់02/06/2026ព័ត៌មានពិធីប្រកាសសេចក្តីសម្រេចចិត្តលើកលែងទោសឆ្នាំ២០២៦01/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត