• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ


 អេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ​

នាព្រឹក​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្នា​ក់ការរដ្ឋាភិបាល នាយករដ្ឋ​មន្ត្រី ​លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួបជាមួយ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fa​ttah E​l-Sisi ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម​។ 
 
នៅក្នុងជំនួប នេះ លោក​ Nguyen Xuan Phuc បានឲ្យដឹង​ថា នឹងបញ្ជាណែនាំ​ឲ្យស្ថាប័ន​មាន សមត្ថកិច្ច​នានា​របស់​វៀត​ណាម​ រួមសហ​ ការជាមួយភាគី​អេហ្ស៊ីប ជម្រុញការអ​នុវត្ត រាល់​ការ​សន្យា​រវាង​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំ​ង​ពីរ សំដៅ​​នាំតម្លៃប្រា​ក់​ពាណិជ្ជកម្មទ្វេភាគី​ឡើង​ដល់១​ពាន់លាន​ដុល្លារ​អាមេរិក​យ៉ាងឆាប់ៗ​។ នាយក​រដ្ឋមន្ត្រី លោក N​guyen Xuan Phuc បានស្នើឲ្យអេហ្ស៊ីប​ បង្កលក្ខណៈ​ងាយ ស្រួល​ដើម្បី​សម្ព័ន្ធ​ក្រុម​ហ៊ុន​ប្រេង​ឧស្ម័ន​វៀត​ណាម​ទៅស្វែង​រក​ឱកាស​វិនិយោគ​ លើវិស័យប្រេង​ឧស្ម័ននិងផ្តល់សេវាកម្មទាក់​ទិន​ដល់ វិស័យ​ប្រេង​ឧស្ម័ន​នៅ អេហ្ស៊ីប​។ លោកក៏បានស្នើ ​ប្រគល់ឲ្យស្ថាប័នមានសមត្ថកិច្ចនៃប្រទេ​សទាំង​ពីរ ធ្វើកា​រស្រា​វជ្រាវ អំពី​សកម្មភាព​របស់​​លោកប្រធាន​ ហូជី​មិញនៅអេហ្ស៊ី​ប និង​ចាត់​ទុក​នេះជា​ទ្រព្យ​សម្បត្តិ​ដ៏ថ្លៃ​ថ្លាក្នុង​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​​ពីរ​។ យល់ស្របនឹងខ្លឹម​សារសហប្រ​តិប​ត្តិការ ដែលនា​​យក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc លើក​ឡើង​នោះ​ ប្រធានធិប​តី​អេហ្ស៊ីប លោក El-Sisi បានឲ្យដឹងថា អេហ្ស៊ីបជាច្រកទ្វារ​សម្រាប់​ទំនិញ​វៀត​ណាម  ជ្រៀត​ចូល​​ទីផ្សារ​អាហ្វ្រិក និងមជ្ឈឹមបូព៌ា។
 
ក្នុង​ជំនួបសវនការជាមួយប្រ​ធានាធិបតី​អេហ្ស៊ីប លោក El-Sisi ប្រធានរ​ដ្ឋសភា​​វៀត​ណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា រដ្ឋស​ភាវៀត​ណាម នឹង​បង្កើន​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​ការ​ទូត​សភា​ជាមួយ​អេហ្ស៊ីប​។ ក្នុ​ងពេលជាមួយ គ្នានោះ ប្រធានាធិ​បតីអេហ្ស៊ីប​បានសង្ឃឹម​ថា នាពេល​ខាង​មុខ ភាគី​ទាំងពីរ​បន្ត​គាំទ្រ​ គ្នា​ទៅវិញទៅ​មក និងបង្កើនការផ្លាស់ប្តូរ​គណៈប្រតិភូគ្រប់​ជាន់​ថ្នាក់។​
 
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន​កិច្ចជាផ្លូវការនៅវៀតណាម ក្នុងថ្ងៃដ​ដែល ប្រ​ធានាធិបតីអេហ្ស៊ីប លោក El-Sisi និង​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការ​បរទេសវៀ​ត​ណាម​ លោក Pham Binh Minh បានអញ្ជើញជាអ​ធិបតី វេទិកា​សហគ្រាស​វៀត​ណាម អេសហ្ស៊ីប។ នៅទីនេះ លោ​ក Pham Binh Minh បានសង្កត់ធ្ងន់ថា ​វៀត​ណាម នឹងបង្ក​លក្ខណៈ​ងាយ​ស្រួលបំផុតដើម្បី​ជួយសហគ្រាស​ទាំងពីរ​សហការ​ធ្វើ​អាជីវកម្ម សំដៅ​ខិត​ខំប្រឹង​ប្រែង​ទទួល​ឲ្យបាន​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​ឡើង​ដល់១ ពាន់​​លាន​ដុល្លារ​អាមេរិក។ រីឯខ្លួនវិញ ប្រធានាធិបតីអេហ្ស៊ីប លោក​ El-Sisi បាន​សម្តែងនូវការ​ ស្វាគមន៍ទទួលអាជីវក​រនិងវិនិយោគិនវៀតណាម ​កសាងទំនាក់ទំ​នង​ដៃគូសេដ្ឋកិច្ច ជាមួយដៃគូអេហ្ស៊ីប​ លើគ្រប់វិស័យ៕​

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top