នេះជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នាព្រឹកទី ២៤ ខែមេសានៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ)។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Anthony Albanese បានអះអាងថា អូស្ត្រាលីមានបំណង បង្កើនទំនាក់ទំនងជាមួយវៀតណាមបន្ថែមទៀត លើគ្រប់វិស័យ និងបានសន្យាថា នឹងរួមដំណើរ គំាទ្រនិងឧបត្ថម្ភវៀតណាមជានិច្ចក្នុងការអនុវត្តកំណែទម្រង់ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ថ្នាក់ដឹកនាំអូស្ត្រាលីក៏បានបញ្ជាក់ផងដែរថា ស្ថិរភាព សន្តិសុខ និងវិបុលភាពរបស់អូស្ត្រាលីផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនោះ វៀតណាមជាដៃគូសំខាន់ផងដែរ; លោកបានសង្កត់ធ្ងន់លើការគាំទ្រយ៉ាងខ្លាំងរបស់អូស្ត្រាលីចំពោះតួនាទីជាមជ្ឈភាពរបស់អាស៊ាន។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនទំនុកចិត្តនយោបាយតាមរយៈការផ្លាស់ប្ដូរ និងទំនាក់ទំនងជាប្រចាំនៅគ្រប់បណ្តាញបក្ស រដ្ឋ និងប្រជាជន ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏សំខាន់ និងមានប្រសិទ្ធភាពក្នុងវិស័យជាច្រើនទៀត។ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម មានគៅលបំណង ចង់ឲ្យរដ្ឋាភិបាលអូស្ត្រាលីបន្តបង្កើតលក្ខណៈងាយស្រួល និងគាំទ្រដល់ក្រុមបញ្ញាវន្ត អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ជនវៀតណាមនៅអូស្ត្រាលី ក៏ដូចជាជួយនាំតម្លៃវប្បធម៌វៀតណាមឱ្យកាន់តែជិតស្និទ្ធនឹងប្រជាជនអូស្ត្រាលី៕







