• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អឺរ៉ុបជាទីផ្សារនាំចេញធំទី ២ របស់វៀតណាម

នាថ្ងៃទី ២១ ធ្នូ នៅខេត្ត Dong Thap បានប្រព្រឹត្តទៅពិធីបើកវេទិកា Mekong Connect ២០២០ ក្រោមប្រធានបទ “នាំផលិតផលនិងសេវាកម្មនៃតំបន់ដីសណ្តទន្លេមេគង្គទៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក”។ 

ទិដ្ឋភាពនៃវេទិកា Mekong Connnect


វេទិកាឆ្នាំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នមជ្ឈឹម ថ្នាក់ដឹកនាំនៃខេត្ត ក្រុង ចំនួន ៤ គឺ An Giang, Ben Tre, Can Tho និង Dong Thap ព្រមទាំងសហគ្រាស អ្នកវិនិយោគលើវិស័យកសិកម្មបច្ចេកវិទ្យា នាំចេញនាំចូលនិងអ្នកចាប់ផ្ដើមអាជីវកម្ម ក៏ដូចជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុប (Eurocham) សភាពាណិជ្ជកម្មអាមេរិក (Amcham) ទៀតផង។

យោងតាមស្ថិតិ អឺរ៉ុបបច្ចុប្បន្នជាទីផ្សារនាំចេញធំជាងគេទី ២ របស់វៀតណាមដែលស្មើនឹង ២០% នៃចំណូលនាំចេញទំនិញសរុប។ លោក Nguyen Hai Minh អនុប្រធាន EuroCham  បានឲ្យដឹងថា៖ “នាពេលខាងមុខ យើងសង្ឃឹមថា តំបន់នានាក៏មានកម្មវិធីសកម្មភាពជាក់ស្តែង ដើម្បីឃោសនានិងជួយគាំទ្រដល់អាជីវកម្មអាចស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - សហភាពអឺរ៉ុប (EVFTA) វិធីកាត់ពន្ធយ៉ាងដូច ម្ត៉េច ជាពិសេស ស្តង់ដារគុណភាពនៅខាងអឺរ៉ុបយ៉ាងដូចម្ត៉េចដែរ"។

វេទិកា Mekong Connnect បានប្រព្រឹត្តទៅវគ្គពិភាក្សាចំនួន ៤ ដែលមានប្រធានបទ៖ ឧស្សាហូបនីយកម្ម ផលិតកម្មកសិកម្មនិងអាជីវកម្មទស្សនៈពី OCOP ជាដើម។ គណៈកម្មាធិ ការរៀបចំក៏រៀបចំអោយមានការពិគ្រោះយោបល់អំពីការនាំចេញកសិកម្មនិងការតភ្ជាប់តាមអ៊ិនធរណេតនិងក្រៅប្រព័ន្ធ រវាងធុរកិច្ចដីសណ្តទន្លេមេគង្គនិងដៃគូមកពីទីផ្សារអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top