• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាហ្រ្វិកខាងត្បូងមានបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ខុទ្ទកាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូងបានជូនដំណឹងថា អនុប្រធានាធិបតី​លោក Cyril Ramaphosa បានចាប់ផ្តើមអនុវត្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣និងទី៤ ខែតុលា សំដៅជម្រុញថែមទៀតទំនាក់ទំនងនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបានសង្កត់ធ្ងន់ថា ដំណើរទស្សន​កិច្ចជាផ្លូវការ នៅវៀតណាមលើកនេះរបស់អនុប្រធានាធិបតី  Ramaphosa នឹងបើកចេញជំហាន អភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងដៃគូប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ចដែលប្រទេសទាំងពីរមានប្រៀបខ្លាំងដូចជាវិស័យសេដ្ឋកិច្ចសមុទ្រ។


អាហ្រ្វិកខាងត្បូងមានបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

ពិធីទទួលអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រព្រឹត្តទៅយ៉ាងមហោឡារិកនាពេលរសៀលថ្ងៃទី៣ ខែតុលា នៅទីក្រុងហាណូយ។ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញជាអធិបតីពិធីទទួល នេះ។ នាពេលរសៀលថ្ងៃដដែល លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ​ជួប​សវនការនិងពិភាគ្សាការងារជាមួយ លោក Cyril Ramaphosa។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមជាមួយ គណៈបក្ស ANC អាហ្វ្រិកខាងត្បូង ដោយចាត់ទុននោះជាគ្រឹះស្ថានសម្រាប់ជម្រុញ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ។ ​ភាគីទាំងពីរអះអាងថា បន្តសហការគ្នាយ៉ាងស្អិតរមួតលើបណ្តាវេទិកាអន្តរជាតិ។​ អាហ្វ្រិកខាងត្បូងបានចែករំលែកទស្សនរបស់វៀតណាមអំពីការដោះស្រាយជម្លោះ​លើសមុទ្រខាងកើតដោយសន្តិវិធីឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

អនុប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានសម្តែងគោលបំណងថា ភាគីទាំងពីរគប្បីធ្វើឲ្យវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មកាន់តែសម្បូរបែប ដើម្បីបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មនិងបង្កើតតុល្យភាពពាណិជ្ជកម្មឈរលើមូលដ្ឋានដែលភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នា។ ដោយផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សានេះ ភាគីទាំង
ពីរបានឯកភាពថា នឹងបញ្ជាណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំងពីរ អនុវត្តយ៉ាងសកម្មរាល់ វិធានការជាក់ស្តែងសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានពិភាគ្សាយ៉ាងជ្រាល ជ្រៅលើវិធានការប្រតិបត្តិអនុសញ្ញា ​CITES​ សំដៅការពារសត្វព្រៃ។ អនុប្រធានាធិបតី អាហ្វ្រិកខាងត្បូងក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការតស៊ូ ទប់ស្កាត់បទល្មើសសំដៅអភិរក្សសត្វព្រៃផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top