• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ែបៃហ្សង់តែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋអាស៊ែបៃហ្សង់ នាថ្ងៃទី ៨ ឧសភា អគ្គលេខាបក្ស លោក តូ ឡឹម បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ លោក Ali Asadov។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ការលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអាស៊ែបៃហ្សង់ មានសារៈសំខាន់ណាស់ នាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីប្រកបដោយប្រសិទ្ធភាព បំពេញផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោកតូ ឡឹមបានសង្កត់ធ្ងន់ថា ការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអាស៊ែបៃហ្សង់ គឺ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បើកចេញយុគ្គសម័យថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ តាមនោះ បង្កើតកម្លាំងចលករដ៏ខ្លាំងក្លាមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព ជាពិសេសលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល ពារជាតិ អប់រំ វប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាដើម។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Ali Asadov បានអះអាងថា អាស៊ែបៃហ្សង់តែងតែយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ហើយចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅអាស៊ីអាគ្នេយ៍។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើកកំពស់តួនាទីរបស់រដ្ឋសភា នៃប្រទេសទាំងពីរ ក្នុងការសម្របសម្រួល គាំទ្រ និងលើកទឹកចិត្តឲ្យក្រសួង ស្ថាប័ននានាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា គម្នាស់និងទីបង្អែក

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា “គម្នាស់និងទីបង្អែក”

នារសៀលថ្ងៃទី ៨ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាគោលនយោបាយ សំដៅបន្តសុក្រិតសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ នៃការិយាល័យនយោបាយ។

Top