• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានអះអាងជាថ្មីនូវការសន្យាគាំទ្រកិច្ចខិតខំប្រឹងប្រែងកសាងនិងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧៧ បានបើកសម័យប្រជុំពេញអង្គលើកទី៩២ ដើម្បីពិភាក្សា និងអនុម័តលើរបាយការណ៍ឆ្នាំ២០២៣ របស់គណៈកម្មាធិការកសាងសន្តិភាពអង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ រូបថត៖ VOV

ថ្លែងមតិនៅសម័យប្រជុំនេះ តាងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា អាស៊ានមានបំណងចង់ឲ្យសហគមន៍អន្តរជាតិមានការខិតខំប្រឹងប្រែងនិងការសន្យាពហុភាគីជាច្រើនថែមទៀត ដើម្បីដោះស្រាយជម្លោះតាមរយៈវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងនោះត្រូវពង្រឹងតួនាទីរបស់អង្គការតំបន់ក្នុងការធានាសន្តិភាពនិងស្ថិរភាព។ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានអះអាងជាថ្មីនូវការសន្យាដ៏រឹងមាំរបស់អាស៊ានចំពោះកិច្ចខិតខំប្រឹងប្រែងរក្សានិងកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានត្រៀមខ្លួនជាស្រេចជំរុញការអន្តរាគមន៍និងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនានិងដៃគូក្រៅតំបន់ រួមទាំងតាមរយៈយន្តការដែលមានស្រាប់ដឹកនាំដោយអាស៊ានដើម្បីជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ទន្ទឹមនឹងនោះ ពង្រឹងសមត្ថភាពខ្លួនទីពឹងខ្លួនរបស់តំបន់ចំពោះបញ្ហាសាកល្បងដែលកំពុងលេចចេញ។ អ្នកតំណាងអាស៊ានបានអំពាវនាវឱ្យភាគីទាក់ទិននានាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមធនធានសម្រាប់ការកសាងសន្តិភាព លើកទឹកចិត្តឱ្យធានាការចូលរួមយ៉ាងពេញលេញ យុត្តិធម៌ និងមានអត្ថន័យរបស់ស្ត្រីនៅគ្រប់កម្រិតផ្សេងៗគ្នានៃដំណើរការសន្តិភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាការពារជាតិយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព។

Top