• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានអំពាវនាវឱ្យរក្សាសន្តិភាពនៅសមុទ្រខាងកើត

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ (AMM58) និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន នាព្រឹកថ្ងៃទី១០ ខែកក្កដា នៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី អាស៊ានជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជាពិសេសនៅសមុទ្រខាងកើត ដែលជាខ្សែផ្លូវនាវាចរណ៍យុទ្ធសាស្ត្រ ដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខ និងពាណិជ្ជកម្មពិភពលោក។

ថ្លែងមតិក្នុងសន្និសីទ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Datuk Seri Mohamad Hasan បានសង្កត់ធ្ងន់ថា ភាគីទាំងអស់ត្រូវតែធានាថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយមិនឡើងជណ្ដើរ ឬគំរាមកំហែងធ្វើឱ្យអន្តរាយដល់សន្តិសុខនិងពាណិជ្ជកម្មសកល នៅសមុទ្រខាងកើត។ លោក Mohamad Hasan បានឲ្យដឹងថា អាស៊ានស្វាគមន៍ចំពោះវឌ្ឍនភាពក្នុងការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ហើយជឿជាក់លើការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយរបស់ភាគីនានាក្នុងការសម្រេចបាន COC ប្រកបដោយជាក់ស្តែងនិងមានប្រសិទ្ធភាពនាពេលខាងមុខ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ រូបថត៖ VOV-បាងកក

អាស៊ានក៏បានស្វាគមន៍ចំពោះការត្រៀមខ្លួនជាស្រេចរបស់ប្រទេសចិនក្នុងការក្លាយជាប្រទេសម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរដំបូងគេ (NWS) ដោយចុះហត្ថលេខានិងផ្តល់សច្ចាប័នលើពិធីសារនៃសន្ធិសញ្ញាអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយគ្មានករណីលើកលែងឬការកក់ទុកណាមួយឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រួមគ្នាកសាងអនាគតប្រកបដោយសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប

រួមគ្នាកសាងអនាគតប្រកបដោយសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានប្រព្រឹត្តិទៅពិធីបើកយ៉ាងឱឡារិកនៃសន្និសីទប្រធានសភាពិភពលោកលើកទី ៦ ក្រោមប្រធានបទ “ពិភពលោកមានភាពច្របូកច្របល់៖ កិច្ចសហប្រតិបត្តិការសភានិងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប”។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានចូលរួមសន្និសីទនេះ។

Top