អាស៊ាននិងកូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (Image: VNA)
តាមសេចក្តីប្រកាសនាថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦ របស់គណៈប្រតិភូវៀតណាម ប្រចាំនៅអាស៊ាន គណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-កូរ៉េខាងត្បូង (AKJC) បានរៀបចំសម័យប្រជុំប្រចាំឆ្នាំលើកទី៣ នៅទីក្រុងJakarta ឥណ្ឌូណេស៊ី។ សម័យប្រជុំវាយតំលៃស្ថានភាពសហប្រតិបត្តិការ រវាងអាស៊ាននិង កូរ៉េខាងត្បូងក្នុងរយៈពេលកន្លងទៅ ព្រមទាំង ពិភាក្សាទិសដៅជំរុញថែមទៀត ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ អញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ គណៈកម្មការបណ្ដាតំណាងប្រចាំនៅអាស៊ាន (CPR) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំ នៅអាស៊ានថ្នាក់ ដឹកនាំលេខាធិការដ្ឋានអាស៊ាន និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន។ នៅសម័យប្រជុំអង្គសន្និសីទទាំងមូលពេញចិត្ត ទទួលស្គាល់ការបោះជំហានដែលភាគទាំងពីរទទួលបានក្នុងរយៈពេលកន្លងទៅ។ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មកូរ៉េខាងត្បូង បន្តជាដៃគូពាណិជ្ជកម្មធំ ទី ៥ របស់អាស៊ាននិងជាវិនិយោគិនធំទី៦ នៅអាស៊ាន។ ភាគីទាំងពីរក៏បាន អនុវត្តកម្មវិធីការផ្តើមគំនិតជាក់ស្តែងដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការុក្ខផលអាស៊ាន-កូរ៉េខាងត្បូងហើយបង្កើតផែនការ រៀបចំផ្ទះវប្បធម៌អាស៊ាននៅទីក្រុង Busan នាឆ្នាំ២០១៧។ ផ្លាស់ប្តូរស្តីពីទិសដៅអភិវឌ្ឍន៍នាអនាគតភាគីទាំងពីរ បានឯកភាពបន្តអនុវត្តបណ្ដាយុទ្ធសាស្ត្រធំដែលត្រូវបានដាក់ចេញ ក្នុងសេចក្តីថ្លែងការណ៍រួមអាស៊ាន-កូរ៉េខាងត្បូងឆ្នាំ២០១៤ ព្រមទាំងតភ្ជាប់យ៉ាងជិតស្និត ជាមួយ ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០១៥។ ទន្ទឹមនឹងនោះ អាស៊ាននិងកូរ៉េខាងត្បូងខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្មឡើងដល់ ២០០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០២០ខាងមុខ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាស៊ានលោក Nguyen Hoanh Nam បានស្នើរថា៖ ដោយឈរលើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានបង្កើត ភាគីទាំងពីរបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការ លើបញ្ហាខ្លឹមសារយុទ្ធសាស្ត្រ ក្នុងនោះមានការធានាសន្តិភាពសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ លោកក៏បានស្នើរឲ្យកូរ៉េខាងត្បូងបន្តគាំទ្រការខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការធានាសន្តិភាពស្ថិរភាពសន្តិសុខ សុវត្ថភាព និងសេរីភាពនាវាចរណ៍និង អាកាសចរណ៍នៅសមុទ្រខាងកើត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម