ព័ត៌មាន

អាស៊ាននិងកូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


អាស៊ាននិងកូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (Image: VNA)

តាមសេចក្តីប្រកាសនាថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ២០១៦ របស់គណៈប្រតិភូ​វៀតណាម ប្រចាំនៅ​អាស៊ាន គណៈ​កម្មាធិការ​​សហប្រតិបត្តិការរួមអាស៊ាន-​កូរ៉េ​ខាងត្បូង  (AKJC) បានរៀបចំសម័យប្រជុំប្រចាំឆ្នាំលើ​កទី​៣ នៅទី​ក្រុង​Jakarta ឥណ្ឌូណេស៊ី។ សម័យប្រជុំវាយតំលៃស្ថានភាពសហប្រតិបត្តិការ​ រវាងអាស៊ាននិង កូរ៉េខាង​ត្បូង​ក្នុង​រយៈពេល​កន្លងទៅ ព្រមទាំង ពិភាក្សា​ទិសដៅជំរុញថែមទៀត ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ អញ្ជើញ​ចូលរួម​កិច្ចប្រជុំលើក​នេះ គណៈកម្មការបណ្ដាតំណាងប្រចាំនៅអាស៊ាន​ (CPR) ឯកអគ្គរដ្ឋ​ទូតកូរ៉េ​ខាងត្បូង​ប្រចាំ នៅអាស៊ាន​ថ្នាក់​ ដឹកនាំលេខាធិ​ការដ្ឋានអាស៊ាន និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅអាស៊ាន។ នៅ​សម័យ​ប្រជុំអង្គ​សន្និសីទ​ទាំងមូលពេញចិត្ត ទទួលស្គាល់ការបោះជំហាន​ដែលភាគទាំងពីរ​ទទួល​បានក្នុង​រយៈពេល​កន្លង​ទៅ។​ លើ​វិស័យសេដ្ឋ​កិច្ចពាណិជ្ជកម្មកូរ៉េខាងត្បូង បន្តជាដៃគូពាណិជ្ជកម្មធំ ទី ៥ របស់អាស៊ាន​និងជា​វិនិយោគិន​ធំទី​៦ នៅអាស៊ាន​។ ភាគីទាំងពីរក៏បាន អនុវត្តកម្មវិធី​ការផ្តើម​គំនិត​ជាក់ស្តែង​ដូចជាកិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិកា​រុក្ខ​ផល​អាស៊ាន-កូរ៉េខាងត្បូងហើយបង្កើត​ផែនការ រៀបចំផ្ទះវប្បធម៌អាស៊ាន​នៅទីក្រុង Busan នាឆ្នាំ​២០១៧។ ផ្លាស់​ប្តូរស្តីពីទិស​ដៅអភិវឌ្ឍន៍នា​អនាគតភាគី​ទាំងពីរ បានឯកភាពបន្តអនុវត្តបណ្ដាយុទ្ធសាស្ត្រធំដែល​ត្រូវបាន​ដាក់ចេញ​ ក្នុង​សេចក្តីថ្លែងការណ៍រួមអាស៊ាន-កូរ៉េខាងត្បូងឆ្នាំ​២០១៤ ព្រមទាំង​តភ្ជាប់យ៉ាង​ជិតស្និត​ ជាមួយ ទស្សនៈ​វិស័យ​សហគមន៍​អាស៊ានឆ្នាំ​២០១៥។ ទន្ទឹមនឹងនោះ អាស៊ាន​និងកូរ៉េ​ខាងត្បូង​ខំប្រឹង​ប្រែង​បង្កើន​តំលៃ​ប្រាក់​ពាណិ​ជ្ជកម្ម​ឡើង​ដល់ ២០០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០២០​ខាងមុខ។ ថ្លែងមតិ​នៅទីនេះ ឯក​អគ្គរដ្ឋ​ទូត​វៀតណាម ប្រចាំនៅអាស៊ាន​លោក Nguyen Hoanh Nam បានស្នើរថា៖ ដោយឈរលើទំនាក់ទំនងដៃ​គូយុទ្ធ​សាស្ត្រ ដែល​ត្រូវបាន​បង្កើត ភាគីទាំងពីរបង្កើនថែមទៀតកិច្ច​សហប្រតិបត្តិ​ការ លើបញ្ហា​ខ្លឹម​សារ​យុទ្ធសាស្ត្រ ក្នុងនោះ​មាន​ការធានា​សន្តិភាព​សន្តិសុខ និងស្ថិរភាពក្នុង​តំបន់។ លោកក៏បានស្នើរឲ្យកូរ៉េ​ខាងត្បូង​បន្តគាំ​ទ្រការ​ខំប្រឹង​ប្រែង​របស់អាស៊ាន ក្នុងការធានាសន្តិភាព​ស្ថិរភាព​សន្តិសុខ សុវត្ថភាព និងសេរីភាពនាវាចរណ៍និង អាកាស​ចរណ៍​នៅសមុទ្រខាងកើត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top