អាស៊ាន-រុស្ស៊ីឆ្ពោះទៅរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃទិវាបង្កើតទំនាក់ ទំនងដៃគូ សន្ទនា (Image: VNA)
នាថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ នៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី១៤ គណៈកម្មាធិការសហប្រតិបត្តិការ រួមអាស៊ាន-រុស្ស៊ី (ARJCC) សំដៅបូកសរុបស្ថានភាពទំនាក់ទំនងសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងរយៈពេលកន្លងទៅ ផ្លាស់ប្តូរអំពីវិធានការបង្កើន ទំនាក់ទំនងសហប្រតិបត្តិការនាពេលខាងមុខ ហើយត្រៀមរៀបចំឲ្យពិធីរំលឹ កខួបអនុស្សារវរីយ៍លើកទី២០ ទិវាបង្កើតទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី។ ស្តីពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ អាស៊ាននិងរុស្ស៊ី បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពថែមទៀត ជាពិសេសលើវិស័យជំរុញសន្តិភាពស្ថិរភាព ប្រឆាំងភេរវកម្មនិងបទល្មើសឆ្លងព្រំដែន ជំរុញពាណិជ្ជកម្មនិងវិនិយោគថាមពលជាដើម។ ដំបូងបង្អស ភាគីទាំងពីរគប្បីសហការយ៉ាងស្អិតរមូត ដើម្បីសម្រេចផែនការធ្វើសកម្មភាពលើគ្រប់ជ្រុងជ្រោយ (CPA) អាស៊ាន-រុស្ស៊ីដំណាក់កាល ២០១៦-២០២០ ដើម្បីអនុម័តនាឆ្នាំ ២០១៦។ នៅកិច្ចប្រជុំ រុស្ស៊ីបានអះអាងនូវគោលនយោបាយ យកចិត្តទុកដាក់សហប្រតិបត្តិការ ជាមួយអាស៊ាន ហើយគាំទ្រអាស៊ានក្នុងការអនុវត្ត ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ព្រមទាំង ចូលរួមយ៉ាងសកម្មក្នុងបណ្ដាយន្តការ ដឹកនាំដោយអាស៊ាន។ រីឯខ្លួនវិញ ភាគីអាស៊ានវាយតំលៃខ្ពស់ ចំពោះការចូលរួម របស់រុស្ស៊ីក្នុងបណ្ដាយន្តការ នៃអាស៊ានហើយចាត់ទុកថា៖ ភាគីទាំងពីរគប្បីកសាងវិធានការជាក់ស្តែង សំដៅអភិវឌ្ឍន៍ ទំនាក់ទំនងសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព លើគ្រប់វិស័យ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម