• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន-ចិនពង្រឹង​ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១០ ខែឧសភា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ចិន លើកទី៣០ ដែលបានប្រព្រឹត្តិទៅនៅទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋានអាស៊ាន ភាគីទាំងពីរបានអះអាងឡើងវិញនូវការសន្យាពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ។

នៅឯការពិគ្រោះយោបល់នេះ ភាគីចិនបានអះអាងជាថ្មី ពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ាន និងមជ្ឈភាពរបស់អាស៊ាន ហើយបានគាំទ្រអាស៊ានដើរតួនាទីកាន់តែខ្ពស់នៅក្នុងបញ្ហាតំបន់។ ប្រទេសចិនបានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនៅតែបន្តដាក់អាទិភាពខ្ពស់លើទំនាក់ទំនងជាមួយអាស៊ាន ដែលជាផ្នែកមួយនៃគោលនយោបាយការទូតភាពជាអ្នកជិតខាង។

ភាគីទាំងពីរបានពិភាក្សាលើប្រធានបទនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំនេះ គឺ “ឆ្នាំនៃការជួបប្រាស្រ័យប្រជាជនអាស៊ាន-ចិន”។ គម្រោង និងសកម្មភាពជាបន្តបន្ទាប់នឹងត្រូវបានរៀបំឡើងនៅឆ្នាំនេះនៅក្នុងប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំក៏បានពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន និងកិច្ចប្រជុំកំពូលអាស៊ាន-ចិននាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

Top