• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន-កូរ៉េខាងត្បូងពិភាក្សាអំពីវិធានការពង្រឹងភាពជាដៃគូ

កិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៥ របស់ក្រុមប្រឹក្សាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-កូរ៉េខាងត្បូង (AKC) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ និង ១៧ ខែកុម្ភៈ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
លោក Kim Hae-yong អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង។ (រូបថត៖ TTXVN)

នេះជាជំនួបទល់មុខគ្នាលើកដំបូងក្នុងរយៈពេលបីឆ្នាំរវាងមន្ត្រីជាន់ខ្ពស់អាស៊ាន និងកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីវិធីលើកកម្ពស់ភាពជាដៃគូអាស៊ាន-កូរ៉េខាងត្បូង។

នៅឆ្នាំនេះ មន្ត្រីរដ្ឋាភិបាលមកពីប្រទេសសមាជិកអាស៊ានទាំង១០ និងកូរ៉េខាងត្បូង នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យរបាយការណ៍នៃការអនុវត្តថវិកាឆ្នាំ ២០២២  ដាក់ចេញសំណើរថវិការសម្រាប់ឆ្នាំ ២០២៣ និងកម្មវិធីសកម្មភាព។ កិច្ចប្រជុំឆ្នាំនេះមានសារៈសំខាន់ ដោយសារភាគីនានាកំពុងខិតខំប្រឹងប្រែងពង្រឹងវិបុលភាព និងសាមគ្គីភាពរវាងអាស៊ាន និងកូរ៉េខាងត្បូង ក្នុងបរិបទនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលក្រោយជំងឺកូវីដ-១៩។

សូមគូសបញ្ជាក់ថា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង (AKC) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០០៩ នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ជាមួយនឹងតំណាងប្រទេសអាស៊ានទាំង ១០ និងកូរ៉េខាងត្បូង។ សកម្មភាពរបស់ AKC ផ្តោតលើពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទាំងបីនេះ រវាងប្រទេសអាស៊ានទាំង១០ និងប្រទេសកូរ៉េខាងត្បូង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top