• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

 នាថ្ងៃទី២៨ខែកុម្ភៈ នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំនៅទីក្រុង Jakarta នៃប្រទេសឥណ្ឌូនេ ស៊ី បាន​ប្រព្រឹត្ត​ទៅកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការសហប្រតិបត្តិការរួម (JC​C) រវាង​អាស៊ាន - អាមេរិក។

នេះជាកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ឯកអគ្គរដ្ឋទូត សំដៅ​វាយ​តម្លៃ​នូវស្ថាន​ភាព​អនុវត្តន៍​រាល់គម្រោង​ការនិង​សកម្មភាព​សហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រអាស៊ាន-​អាមេរិក​។ ឯកអគ្គរដ្ឋ​ទូត ​លោក Tran Duc Binh ប្រធានក្រុមបេសកកម្មវៀ​តណាម​ប្រចាំនៅអាស៊ាន បានចូលរួម​ក្នុងកិច្ច​ប្រជុំលើក​នេះ។​ នៅក្នុងកិច្ចប្រជុំ ប្រទេសអាស៊ាននិងអាមេរិ​កបានចែករំលែករាល់ការវាយតម្លៃសកម្ម​ អំពីការបោះជំហាន​សំខាន់នៃ​ទំនាក់ទំនងភាពជាដៃគូយុទ្ធ​សាស្ត្រ នាពេលកន្លងទៅ ក៏ដូចជាកា​អនុវត្តពេញលេញ នូវសកម្មភាព​សហប្រតិបត្តិការ​នៃផែនការសកម្មភាព ​អាស៊ាន - អាមេរិក ដំណាក់កាល២០១៦-២០២​០ លើគ្រប់​វិស័យ ដែលបាន​រួមចំណែកនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​កាន់តែ​ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពជា​ង។

នាពេលខាងមុខ ប្រទេសអាស៊ាននានានិងអាមេរិក បានសង្កត់ធ្ងន់លើអាទិភាពអនុ វត្ត​ជាក់ស្តែង​នូវលទ្ធផល​ទទួលបាន​ក៏ដូច​ជា សេចក្តីសម្រេចចិត្តរបស់​ថ្នាក់ដឹកនំា នៅបណ្តាកិច្ចប្រជុំកំពូលអាស៊ាន-​អាមេរិក​ ព្រមទាំង​រួមសហការ​យ៉ាងជិតស្និទ្ធិ ដើម្បីកំណត់នូវខ្លឹមសា​រសហប្រតិបត្តិការសមស្រប​និង​ជាក់ស្តែង ដើម្បីដាក់បញ្ចូល​ក្នុងផែន​ការសកម្មភាព​នាដំណាក់កាលខាង​មុខ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top