អាណិកជនវៀតណាមជួបប្រាស្រ័យនិងទទួលបុណ្យតេតនៅស្រុកកំណើត (VNA)
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរកានព្វស័ក ២០១៧ នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ អាណិកជនវៀតណាមចំនួន ២០០នាក់ បានចូលរួមកម្មវធីជួបសំណះសំណាលអបអរសាទរនិទាឃរដូវឆ្នាំ២០១៧ នៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម។ ថ្លែងមតិនៅទីនេះប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៅខេត្ត Binh Duong លោក Nguyen Thanh Liem បានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះស្នាដៃដែលសហគមន៍ជនវៀតណាម នៅឯបរទេសទទួលបានក្នុងឆ្នាំកន្លងទៅ ហើយមានគោលបំណងថា៖អាណិកជនវៀតណាម បន្តពង្រីកប្រពៃណីជាតិ សាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការកសាងសហគមន៍ នៅឯបរទេសរឹងមាំនិងប្រកបដោយជោគជ័យនៅប្រទេសសារមី ព្រមទាំងឆ្ពោះទៅមាតុប្រទេស តាមរយៈសកម្មភាព ជាក់ស្តែង ដើរតួនាទីជាស្ពានតភ្ជាប់ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ រួមចំណែកផ្សព្វផ្សាយរូបភាព របស់ខេត្ត Binh Duong និយាយដោយឡែកនិង វៀតណាមនិយាយរួម ដល់មិត្តភ័ក្តអន្តរជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម