• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាម អុជធូបនៅបរមរាជវាំង ថំាងឡុង

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ស្ថិតក្នុងចំណោមព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃកម្មវិធីនិទាឃៈរដូវស្រុកកំណើត ឆ្នាំ ២០២៣ គណៈប្រតិភូអាណិកជនតំណាងជនជាតិវៀតណាមនៅឯបរទេសមកពីជុំវិញពិភពលោកបានទៅគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់សព និងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរជន និងជួបជុំគ្នានៅបរមរាជវាំងថាំងឡុង។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូបានអញ្ជើញធ្វើពិធីអុជធូបនៅវិមាន Kinh Thien។ (រូបថត៖ Thong Nhat/TTXVN)

គណៈប្រតិភូអាណិកជនវៀតណាមបានរួមជាមួយនឹងប្រធានរដ្ឋ លោក Nguyen Xuan Phuc និងលោកជំទាវភរិយា អញ្ជើញធ្វើពិធីអុជធូប ឧទ្ទិសកុសលជូនដល់បុព្វការីជនដែលមានគុណូបការៈក្នុងការថែរក្សាការពារទឹកដីប្រទេសវៀតណាម។

គណៈប្រតិភូអាណិកជនវៀតណាម រួមជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកជំទាវភរិយាអញ្ជើញចូលរួមសកម្មភាពប្រលែងត្រីនៅតំបន់បឹង Sen នៃតំបន់រមណីយដ្ឋានបឹងបុរាណនៅបរមរាជវាំងថាំងឡុង។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៣ ខែទី ១២ ហើយអាណិកជនវៀតណាម ជាច្រើនរូបមិនអាចលាក់បាំងអារម្មណ៍រំភើបចិត្តរបស់ខ្លួនបានឡើយ ជាពិសេសបន្ទាប់ពីរយៈពេល ២ ឆ្នាំរងផលប៉ះពាល់ដោយជំងឺរាតត្បាត ដែលបានធ្វើឱ្យជនជាតិវៀតណាមនៅឯបរទេស មិនអាចត្រឡប់មកស្រុកកំណើតវិញបាន។

“សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេស ដែលបានអនុញ្ញាតឱ្យយើងខ្ញុំមកលេងស្រុកកំណើត និងចូលរួមពិធីអុជធូបជាមួយលោកប្រធានរដ្ឋ។ យើងមានកិត្តិយសណាស់ យល់ច្រើនអំពីប្រភពដើមនៃប្រទេសជាតិ តាមនោះ យើងអាចអប់រំកូនចៅយើងនៅជំនាន់ទីពីរ ពួកគេនឹងយល់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top