• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ទីផ្សារភាគហ៊ុនដើម្បីបង្កើតបណ្តាញកៀងគរទុនរយៈពេលមធ្យមនិងរយៈពេលវែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចូលរួមពិធីសម្ពោធផ្សារភាគហ៊ុនវៀតណាម។
 

ឧបនាយករដ្ឋមន្ត្រី Le Minh Khai ប្រគល់សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីស្តីពីការបង្កើតនិងរៀបចំប្រតិបត្តិការផ្សារហ៊ុនវៀតណាម (VNX) (រូបថត៖ VGP/Quang Thuong)


ផ្សារហ៊ុនវៀតណាមគឺជាក្រុមហ៊ុនមេដែលរៀបចំក្នុងទម្រង់ជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់ ដែលមានសមាជិកតែមួយដែលកាន់កាប់ដើមទុនចុះបញ្ជី ១០០% ឈ្មោះប្រតិបត្តិការអន្តរជាតិគឺ Vietnam Exchange មានទីតាំងនៅទីក្រុងហាណូយ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទីផ្សារភាគហ៊ុន បង្កើតបណ្តាញកៀងគរ ទុនរយៈពេលមធ្យមនិងរយៈពេលវែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច គឺជាគោលនយោបាយដ៏ធំនិងខ្ជាប់ខ្ជួនបស់បក្សនិងរដ្ឋ។

“ការបង្កើតទីផ្សារភាគហ៊ុនវៀតណាមនឹងរួមចំណែកបង្រួបបង្រួមគំរូអង្គការ យន្តការគោលន យោបាយ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីបម្រើទីផ្សារ ជាពិសេសបង្រួបបង្រួមផ្នែកដែលបែកបាក់នៃទីផ្សារភាគហ៊ុនវៀតណាម ពីនោះ បង្កើនទំហំនិងឋានៈនៃទីផ្សារភាគហ៊ុនវៀតណាម បំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការធ្វើសមាហរណកម្មនិងទំនាក់ទំនងអន្តរជាតិ ហើយទាក់ទាញលំហូរទុនវិនិយោគទាំងក្នុងនិងក្រៅប្រទេសឲ្យកាន់តែប្រសើរឡើង”។

សូមគូសបញ្ជាក់ថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ទីផ្សារភាគហ៊ុនរបស់វៀតណាមពិតជាបានក្លាយទៅជាកាណាល់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចនិងជំរុញការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top