• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍតំបន់ឋបនីយជីវមណ្ឌលដែលរួមបញ្ចូលទៅក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ច

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ( UNDP) បានជួយឧបត្ថម្ភថវិកាជាង ៦ លានដុល្លារអាមេរិក សម្រាប់ឋបនីយជីវមណ្ឌលចំនួន ៣ កន្លែងនៅប្រទេសវៀតណាមរួមមាន៖ តំបន់ឋបនីយជីវមណ្ឌល Dong Nai - Cu Lao Cham – Hoi An និង Tay Nghe An ដើម្បីរួមបញ្ចូលក្នុងការគ្រប់គ្រង ធនធានធម្មជាតិនិងជីវៈចម្រុះទៅក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

លោក Nguyen Van Tai អគ្គនាយកនៃអគ្គនាយកដ្ឋាន បរិស្ថានវៀតណាម (រូបថត៖ baotainguyen moitruong.vn)

 

នាបច្ចុប្បន្ននេះ វៀតណាមមានតំបន់ឋបនីយជីវមណ្ឌលចំនួន ៩ កន្លែង ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ (UNESCO) ក្នុងនោះមានតំបន់ចំនួន ៦ ជាតំបន់ជាប់ឆ្នេរសមុទ្រ និងកោះសមុទ្រ ហើយតំបន់ចំនួន ៣ ទៀតគឺជាព្រៃឈើលើដីគោកនិងតំបន់ដីលិចទឹកផងដែរ។ លោក Nguyen Van Tai អគ្គនាយកនៃអគ្គនាយកដ្ឋាន បរិស្ថានវៀតណាមបានមានប្រសាសន៍ថា៖

«គម្រោងនេះមានគោលបំណងជួយគាំទ្រនិងសុក្រឹត្យផ្នែកច្បាប់សម្រាប់ការការពារនិងការគ្រប់គ្រងតំបន់ឋបនីយជីវមណ្ឌល ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ឋបនីយជីវមណ្ឌលចំនួន ៣ រួមមាន Dong Nai - Cu Lao Cham-Hoi An និង Tay Nghe An ។

តាមរយៈការបង្កើនសមត្ថភាពនិងការគាំទ្រវិធីសាស្រ្តគ្រប់គ្រងធនធានចម្រុះ ព្រមទាំងជួយស្តារនិងការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិក៏ដូចជាគ្រប់គ្រងនិងអភិរក្ស ជីវៈចម្រុះឲ្យបានល្អថែមទៀតផងដែរ»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top