• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរលើកទី ៨០ នៃទិវាបុណ្យជាតិ៖ ដំណើរនៃការប្រែក្លាយភាពមិនអាចទៅរួចទៅជាអាចធ្វើទៅបាន

ក្នុងដំណើរ ៨០ ឆ្នាំនៃការទទួលបានឯករាជ្យ និងកសាងប្រទេសជាតិ វៀតណាមបានប្រែក្លាយភាព មិនអាចទៅរួចដែលអាចធ្វើទៅបាន ដោយតែងតែជំនះគ្រប់ពេលវេលាដ៏លំបាករបស់ប្រទេសជាតិ។
យុទ្ធជនចូលរួមក្នុងការហាត់សមសម្រាប់ព្យុហយាត្រាយោធា ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ (២ ខែកញ្ញា) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិទី ៤ នៃទីក្រុងហាណូយ នាថ្ងៃទី ១៦ ខែសីហា (រូបថត៖ VOV5/Le Chi)

នេះជាការចែករំលែករបស់លោក Clement Ngu អ្នកឆ្លើយឆ្លងព័ត៌មាន Nikkei Asia ប្រចាំចក្រភពអង់គ្លេស ក្នុងកិច្ចសន្ទនានាពេលថ្មីៗនេះ ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៥)។

លោក Clement បានមានប្រសាសន៍ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ វៀតណាមបាននិងកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ ដោយកត់ត្រាកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩០ ឆ្នាំ ២០០០ ឆ្នាំ ២០១០ និងឆ្នាំ ២០២០។ កំណើននេះបានបន្តរហូតមកដល់សព្វថ្ងៃនេះ។ រដ្ឋាភិបាលវៀតណាមបានកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុបឱ្យបានជាង ៨% នៅឆ្នាំនេះ និងបង្កើនកំណើនទ្វេខ្ទង់នៅឆ្នាំក្រោយ។

ទាក់ទិននឹងកិច្ចការបរទេស វៀតណាមក៏សម្រេចបានសមិទ្ធិផលគួរឲ្យ កត់សម្គាល់ ដោយមានពាក្យស្លោក ធ្វើជាមិត្តជាមួយប្រទេសទាំងអស់។ លោក Clement បានអះអាងថា វៀតណាមជាសមាជិកសកម្មរបស់ សហគមន៍អន្តរជាតិ តែងតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការនិងដើរតួនាទីយ៉ាងសកម្មក្នុងដំណើរការសន្តិភាពអន្តរជាតិ។ ទីក្រុងហាណូយធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ឆ្នាំ ២០១៩ ក៏ដូចជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ថ្នាក់ដឹកនាំចិន រុស្ស៊ី និងអាមេរិក ក្នុងរយៈពេលត្រឹមតែ ៩ ខែប៉ុណ្ណោះ។ លោក Clement បានចាត់ទុកថា សមិទ្ធិផលទាំងនេះគឺជាលទ្ធផលនៃគោលនយោបាយការបរទេសពហុភាគី ដែលវៀតណាមបញ្ជាក់ពីឋានៈរបស់ខ្លួនក្នុងយុគសម័យនៃការប្រកួតប្រជែងរបស់បណ្តាមហាអំណាច  ដោយប្រែក្លាយការប្រកួតប្រជែងនេះ ទៅជាផលប្រយោជន៍របស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសិង្ហបុរី និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា (ម៉ោងក្នុងស្រុក) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមពិធីដាំដើមឈើនៅសួនរុក្ខជាតិសិង្ហបុរី។

Top