ថ្លែងមតិនៅពិធីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអះអាងថា អស់រយៈពេលពាក់កណ្តាលសតវត្សន៍ ដោយបានឆ្លងកាត់ការឡើងចុះជាច្រើនក្នុងប្រវត្តិសាស្ត្រ ជាពិសេសបន្ទាប់ពីបានលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣ ទំនាក់ទំនងរវាងវៀតណាម និងសិង្ហបុរីបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ស្វាហាប់ និងជាក់ស្តែង។ ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាគំរូជោគជ័យ ទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី; ក្នុងនោះ ភាពស្មោះត្រង់ និងភាពជឿជាក់បានបង្កើតបុព្វបទមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងសំខាន់ក្នុងវិស័យជាច្រើន។ លោកស្រីអនុប្រធានរដ្ឋជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីនឹងកាន់តែអភិវឌ្ឍន៍យ៉ាងល្អប្រសើរនាពេលខាងមុខ។
នៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សិង្ហបុរី លោក Jaya Ratnam បានសង្កត់ធ្ងន់ថា ចំណុចលេចធ្លោនៃទំនាក់ទំនងវៀតណាម - សិង្ហបុរី គឺការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ត្រូវបានពូនជ្រុំតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំនៅគ្រប់កម្រិត។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបានកសាងរួមគ្នានោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍកាន់តែល្អប្រសើរ នាពេលអនាគតជាក់ជាពុំខាន៕