ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់ថ្មីក្នុងសមាហរណកម្មផ្លូវច្បាប់អន្តរជាតិនិងកិច្ចការបរទេសពហុភាគីរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងនាំមកនូវឱកាសដោយផ្ទាល់ដើម្បីទាក់ទាញការវិនិយោគអន្តរជាតិលើវិស័យសន្តិសុខតាមអ៊ីនធឺណិតនៅវៀតណាមទៀតផង។ វាយតម្លៃអំពីឱកាសនេះ នាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលបានចាត់ទុកថា៖
“វិស័យដែលទាក់ទាញការវិនិយោគច្រើនបំផុតនាពេលបច្ចុប្បន្ននេះរួមមាន សន្តិសុខតាមអ៊ីនធឺណិតសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ ពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាពពក (Cloud Computing)។ សេវាត្រួតពិនិត្យ និងឆ្លើយតបនឹងឧបទ្ទវហេតុតាមអ៊ីនធឺណិតត្រូវបានវាយតម្លៃថា មានសក្ដានុពលយ៉ាងខ្លាំង ជាពិសេសនៅពេលដែលទីផ្សារសន្តិសុខអ៊ីនធឺណិតរបស់វៀតណាមត្រូវបានព្យាករណ៍សម្រេចបានជាង ៤០០ លានដុល្លារនៅឆ្នាំ ២០២៥។ ដូច្នេះហើយ ក្នុងក្របខ័ណ្ឌនៃពិធីចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយ យើងនឹងរៀបចំការតាំងពិពណ៌ដ៏ធំមួយស្តីពីសុវត្ថិភាពអ៊ីនធឺណិត និងការផ្លាស់ប្តូរឌីជីថល ដោយទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខរបស់វៀតណាម។ តាមនោះ បង្កើតឱកាសសម្រាប់សហគ្រាសសកល តភ្ជាប់ដោយផ្ទាល់ជាមួយសហគ្រាសនិងស្ថាប័នរដ្ឋាភិបាលវៀតណាម”។
ពិធីចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយ មានការចូលរួមពីប្រទេសជាង ២០០ អង្គការអន្តរជាតិនិងតំបន់នានា រួមទាំងប្រមុខរដ្ឋ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋមន្ត្រីជាច្រើនរូបផងដែរ៕







