• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម​ លោក Pham Quang Hieu ផ្ញើសារជូនពរឆ្នាំថ្មីឆ្នាំ ២០២៣ ដល់ប្រជា​​​អាណិកជន​​នៅ​ទូ​ទាំងពិភពលោក

នាថ្ងៃទី ១៩ ខែមករា (ពោលគឺថ្ងៃទី ២៨ នៃបុណ្យតេត) អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Quang Hieu ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានផ្ញើរសារជូនពរឆ្នាំ ២០២៣ ដល់ជនរួមជាតិវៀតណាមនៅឯបរទេស។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu។ (រូបថត៖ TTXVN)

 

ក្នុងសារលិខិតនេះ អនុរដ្ឋមន្ត្រី លោក Pham Quang Hieu បានសង្កត់ធ្ងន់ថា អាណិកជនម្នាក់ៗបាននិងកំពុងក្លាយទៅជា “ឯកអគ្គរដ្ឋទូតប្រជាជន”  ដើម្បីផ្សព្វផ្សាយ និងជាស្ពានដ៏សំខាន់ រួមចំណែកនាំវៀតណាមទៅកាន់ពិភពលោក និងនាំពិភពលោកមកវៀតណាម។ នាពេលខាងមុខ ក្រសួងការបរទេស និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នទាំងក្នុងនិងក្រៅប្រទេស ដើម្បីថែទាំនិងជួយឧបត្ថម្ភប្រជាជនឲ្យមានឋានៈគតិយុត្តដ៏រឹងមាំ និងជីវភាពរស់នៅកាន់តែមានស្ថេរភាពអភិវឌ្ឍន៍ ធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងសង្គមនៃប្រទេសសាមី ព្រមទាំងបង្កលក្ខណៈងាយស្រួលដើម្បីអាណិកជនផ្សាភ្ជាប់ជាមួយស្រុកកំណើត និងប្រទេសជាតិ។ អនុរដ្ឋមន្ត្រីជឿជាក់ថា សហគមន៍ជនវៀតណាមនៅឯបរទេសជាង ៥,៣ លាននាក់ នឹងរួមដៃគ្នាកសាងសហគមន៍កាន់តែរីកចម្រើន រួមចំណែកនាំប្រទេសយើងក្លាយជាប្រទេសដ៏ខ្លាំងមាំមួននិងសម្បូររុងរឿង ប្រៀបប្រដូចនឹងមហាអំណាចនានាលើពិភពលោក៕

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top