• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាម អញ្ជើញចុះសាកសួរសុខទុក្ខ និង​ជូនអំណោយ​បុណ្យតេតដល់ពលរដ្ឋនៅខេត្ត Kien Giang

នារសៀលថ្ងៃទី ២៣ មករា លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានអញ្ជើញ ចុះសាកសួរសុខទុក្ខ ជូនពរបុណ្យតេត និងប្រគល់អំណោយជូនគ្រួសារគោលនយោបាយ គ្រួសារដែលមានស្ថានភាពរស់នៅលំបាកនៅខេត្ត Kien Giang។
 

លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានអញ្ជើញប្រគល់អំណោយជូនគ្រួសារគោលនយោបាយ

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានប្រគល់អំណោយចំនួន ១០០ ចំណែក ផ្ទះមហាសាមគ្គីចំនួន ៥ ខ្នងជូនប្រជាជន ដែលមានស្ថានភាពរស់នៅលំបាក និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ នៅទីក្រុងRach Gia និង ផ្តល់អំណោយចំនួន ១០០ ចំណែកជូនពលករនៅមណ្ឌលឧស្សាហកម្មThanh Loc ផងដែរ។

 

លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានអញ្ជើញប្រគល់អំណោយជូនគ្រួសារគោលនយោបាយ

ក្នុងឱកាសនេះ គណៈប្រតិភូក៏បានអញ្ជើញទៅសាកសួរសុខទុក្ខអតីតថ្នាក់ដឹកនាំខេត្ត Kien Giang នៅគ្រប់ជំនាន់ និងអញ្ជើញចុះសាកសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់យុទ្ធជនការពារព្រំដែននៅខេត្ត Kien Giang។ អញ្ជើញថ្លែងនៅក្នុងជំនួបនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានលើកសំណើរថា៖ “ខ្ញុំសង្ឈឹមថា ថ្នាក់ដឹកនាំខេត្ត និងកងទ័ពការពារព្រំដែនយកចិត្តទុកដាក់ពង្រឹងផែនមហាសាមគ្គីជាមួយពលរដ្ឋនៅមូលដ្ឋាន ពោលគឺទីកន្លែងណាមានកងទ័ព គឺទីកន្លែងនោះទទួលបានជំនឿជាក់ និងក្ដីស្រឡាញ់ពីសំណាក់ប្រជាជន។ ទន្ទឹមនឹងនេះយើងត្រូវបំពេញការងារមហាជនឲ្យបានល្អប្រសើរបំផុតចំពោះពលរដ្ឋនៅមូលដ្ឋានតាមពាក្យស្លោកថា នៅពេលចាកចេញប្រជាជននឹករលឹក ហើយនៅពេលស្នាក់នៅប្រជាជនស្រឡាញ់ផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top