• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Kanagawa (ជប៉ុន)

នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយអនុប្រធានរដ្ឋខវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយលោក Kuroiwa Yuji អភិបាលខេត្ត Kanagawa ប្រទេសជប៉ុន។ ក្នុងជំនួបនេះលោកស្រី Dang Thi Ngoc Thinh បានជឿជាក់ថាដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ លោក Kuroiwa Yuji នឹងរួមចំណែកជំរុញយ៉ាងខ្លាំងនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្ត Kanagawa និងតំបន់នានានៃប្រទេសវៀតណាម ជាពិសេសក្នុងវិស័យវិនិយោគ ការងារ ជួបប្រាស្រ័យខាងវប្បធម៌ និង រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរផងដែរ។

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Kanagawa (ជប៉ុន) (រូបថត៖ TTXVN)

លោកស្រី Dang Thi Ngoc Thinh មានបំណងចង់ឲ្យលោក Kuroiwa Yuji ផ្តោតការយកចិត្តទុកដាក់ក្នុងការលើកទឹកចិត្តសហគ្រាសរបស់ខេត្តមកវិនិយោគបន្ថែមទៀតនៅប្រទេសវៀតណាមលើវិស័យដែលមានប្រៀបខ្លាំង ដូច​ជាវិស័យឧស្សាហកម្មច្នៃប្រឌិត ពាណិជ្ជកម្ម សេវាកម្ម កសិកម្ម - រុក្ខកម្ម - នេសាទជាដើម។ លោកស្រីបន្តទៀតថា វៀតណាមត្រៀមខ្លួនបង្កើតលក្ខណៈអំណោយផលល្អបំផុតសម្រាប់សហគ្រាសនៃខេត្ត Kanagawa មក​វិនិយោគ​និងធ្វើអាជីវកម្ម នៅវៀតណាមផងដែរ។ រីឯខ្លួនវិញ លោក Kuroiwa Yuji បានជឿជាក់ថាវៀតណាមនិងជប៉ុននឹងបន្តជម្រុញការជួបប្រាស្រ័យលើវិស័យច្រើនថែមទៀត នាពេលខាងមុខ ដើម្បីរួមចំណែកយ៉ាងជាក់ស្តែងក្នុងការអភិវឌ្ឍន៍រួមរបស់ប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top