• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់ផ្នែកកសិកម្មលើកទី ៥


អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់ផ្នែកកសិកម្មលើកទី ៥ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ៥  (២០២០-២០២៥) នៃផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអះអាងថាបក្ស និងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ និងមានគោលនយោបាយជាច្រើន ដើម្បីជំរុញ កសិកម្ម និងជនបទឲ្យមានការអភិវឌ្ឍ។ លោកស្រីអនុប្រធានរដ្ឋរូបនេះបានសង្កត់ធ្ងន់ថា ជាក់ស្ដែង ផ្នែកកសិកម្មតែងតែដើរតួជា“ជើងទម្រ” នៃខឿនសេដ្ឋកិច្ចនៅគ្រប់សម័យកាល ជាពិសេសគឺដំណាក់កាលមានវិបត្តិសេដ្ឋកិច្ចនិងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។ សេដ្ឋកិច្ចជនបទមានការរីកចម្រើនក្នុងទិសដៅបង្កើនតម្លៃផលិតកម្ម ការអភិវឌ្ឍន៍ឧស្សាហកម្ម និងសេវាកម្មជនបទ។ ហេដ្ឋារចនាសម្ព័ន្ធជនបទត្រូវបានពង្រឹង ជាពិសេសការដឹកជញ្ជូន និងប្រព័ន្ធធារាសាស្រ្ត។ ទន្ទឹមនឹងនេះជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាជននៅតំបន់ជនបទត្រូវបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ បញ្ញាដែលប្រមូលបានក្នុងប្រវត្តិសាស្ត្របន្តក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ បញ្ញាដែលប្រមូលបានក្នុងប្រវត្តិសាស្ត្របន្តក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ថ្លែងនៅក្នុងសម័យប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ ដែលមានតម្រូវការកាន់តែខ្ពស់អំពីផលិតភាព គុណភាព សមត្ថភាពម្ចាស់ការ និងជីវភាពរស់នៅរបស់ប្រជាជន។

Top