• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានបំភ្លឺពីគោលមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀតណាម

លោក Stefan Kühner ប្រធានមូលនិធិ Marx-Engels នៃប្រទេសអាល្លឺម៉ង់ សមាជិកនៃគណៈកម្មាធិការអន្តរជាតិនៃបក្សកុម្មុយនិស្តអាល្លឺម៉ង់ (រូបថត៖ TTXVN)


អត្ថបទនេះបានចង្អុលបង្ហាញថា ការស្ថាបនាសង្គមនិយមទាមទារកម្លាំងពីប្រជាជនដោយប្រជាជននិងដើម្បីប្រជាជន ដែលរួមចំណែកក្នុងការបំភ្លឺបញ្ហា និងមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការវាយតម្លៃ អំពីគោលមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀតណាម។

ចែករំលែកអំពីអត្ថបទ “បញ្ហាទ្រឹស្តីមួយចំនួននិងតថភាពជាក់ស្តែងអំពីសង្គមនិយមនិងគោលមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀតណាម” របស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong, លោក Stefan Kühner ប្រធានមូលនិធិ Marx- Engels របស់អាល្លឺម៉ង់ សមាជិកនៃគណៈកម្មាធិការអន្តរជាតិនៃបក្សកុម្មុយនិស្តអាល្លឺម៉ង់បានលើកឡើងថា អត្ថបទនេះបានបំភ្លឺពីគោលមាគ៌ាឆ្ពោះទៅរកលិទ្ធិសង្គមនិយមនៅវៀតណាម។ យោងតាមលោក Stefan Kühnerជាមួយអត្ថបទនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបង្ហាញលម្អិតអំពីគោលមាគ៌ាឆ្ពោះទៅរកសង្គមនិយម ក្រោមលក្ខខណ្ឌនិងលក្ខណៈពិសេសរបស់វៀតណាម។ អត្ថបទនេះបានចង្អុលបង្ហាញថា ការស្ថាបនាសង្គមនិយមទាមទារកម្លាំងពីប្រជាជនដោយប្រជាជននិងដើម្បីប្រជាជន ដែលរួមចំណែកក្នុងការបំភ្លឺបញ្ហា និងមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការវាយតម្លៃ អំពីគោលមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀត ណាម។ ទាក់ទងនឹងតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាម លោក Stefan Kühnerបានសង្កត់ធ្ងន់ថា នេះគឺជាកត្តាសម្រេចចិត្តរាល់ជ័យជំនះទាំងអស់នៃបដិវត្តន៍វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top