• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Phan Van Khai បានទទួលមរណភាព


 អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Phan Van Khai បានទទួលមរណភាព

នាវេលាម៉ោង ១.៣០ នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ លោក Phan Van Khai អតីតសមាជិក​ការិយាល័យ​នយោបាយ​ និង​ជាអតីតនាយក រដ្ឋមន្ត្រីរ​ដ្ឋាភិបាលវៀតណាម ​បានទទួលមរណ​ភាព​នៅស្រុក កំណើត ​Cu Chi ទីក្រុង​​ហូជិមីញ​។ លោក Phan Van​ Khai  កើតនៅថ្ងៃ ​ទី២៥ ​ខែធ្នូ ឆ្នាំ១៩៣៣។​

លោក Luu Binh Nhuong សមាជិកប្រចាំការនៃគណៈក​ម្មាធិការទទួលបន្ទុក ​សង្គមកិច្ចរបស់រដ្ឋសភា​វៀត​ណាម បាន​ឲ្យដឹ​ង​ថា៖ អតីតនាយករដ្ឋមន្ត្រីរដ្ឋា​ភិបាលវៀតណាម លោក Pha​n Van Khai ជាថា្នក់ដឹ​កនាំមួយរូបដ៏ឆ្នើម និង​ជាគំរូដ៏​ប្រពៃថ្លៃថ្លា សំរាប់ជំនា​ន់ថ្នាក់ដឹកនាំក្រោយ ជាពិសេ​សកម្មាភិបាល​ជាសមាជិក​ក្នុង​គណៈរដ្ឋមន្ត្រី​របស់រដ្ឋ​។ លោក Phan Van Khai ក៏ជានិមិត្តរូបដ៏ល្អប្រ​សើរមួយដែលមានគ្រប់លក្ខ​ណៈសម្បតិ្ត ​“ឧស្សាហ៍ សន្សំសំចៃ តម្លា​ភាព - ឈ្លា​សវៃ សមភាព  ”  ដូចពាក្យពេ​ជ្រដែលលោកប្រធាន ​ហូជីមិញ​ ធ្លាប់​បាន​ប្រដៅ​កាល​ពីមុន​មក​”។

លោក Phan Van Khai បានទទួលគ្រឿងឥស្សរិយយស ​ផ្កាយមាស និងមេដាយនៃ ​៥៥ ឆ្នាំ​ក្នុងជួរបក្សកុ​ម្មុយ​និស្ត វៀត​ណាម​ (ឆ្នាំ២០១៤) ពីបក្ស និង រដ្ឋ ប្រគល់ជូន ដោ​យមានគុណបំណាច់ក្នុងបុព្វ​ហេតុបដិវត្តន៍​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top