• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អចិន្ត្រៃយ៍គណៈលេខា លោក Tran Quoc Vuong អញ្ជើញទៅបំពេញទស្សន កិច្ចនៅខេត្ត Vientian ប្រទេសឡាវ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសឡាវ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ សមាជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍គណៈលេខា លោក Tran Quoc Vuong បានអញ្ជើញទៅទស្សនាខេត្ត Vientiane ប្រទេសឡាវ។


សមាជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍ គណៈលេខា លោក Tran Quoc Vuong
បានអញ្ជើញទៅទស្សនាខេត្ត Vientiane ប្រទេសឡាវ

លោក Tran Quoc Vuong បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងប្រជាជនខេត្ត Vientiane ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងមហោឡារិត និងពោរពេញទៅដោយមិត្តភាពនិងភាតរភាព ព្រមទាំងសំដែងក្តីជំនឿជាក់ថាបក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្ត Vientiane នឹងអនុវត្តឲ្យបានជោគជ័យនូវគោលដៅនៃសេចក្តី សម្រេចចិត្តក្នុងមហាសន្និបាតលើកទី ១០ នៃបក្សប្រជាជនបដិវត្តន៍ឡាវនិងសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ៥ បក្ខភាគខេត្តដែលបានដាក់ចេញ និងកសាងខេត្ត Vientiane ឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លា និងប្រជាជនកាន់តែមានសុភមង្គលសម្បូរធូរធារផងដែរ។ ទន្ទឹមនឹងនេះ លោក Tran Quoc Vuong ក៏វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភគ្នា ទៅវិញទៅមករវាងខេត្ត Vientiane និងបណ្តាខេត្តក្រុងរបស់វៀតណាមក្នុងរយៈពេលកម្លងមក ហើយសំដែងក្តីសង្ឃឹមថានាពេលខាងមុខ ខេត្ត Vientiane បន្តពង្រីកនិងលើកកម្ពស់ប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយខេត្ត Hai Duong - Yen Bai – Nghe An – ទីក្រុង Hai Phong និងខេត្តក្រុងមួយចំនួនទៀតរបស់វៀតណាមផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top