ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធី
ក្នុងការទទួលជួបជាមួយ គណៈប្រតិភូតំណាងចូលរួមពិធីលើកដំកើង “ផលិតផលមានគុណភាពសម្រាប់រដូវអំណោយផល អង្គភាពអាជីវកម្មអភិវឌ្ឍន៍ រួមដំណើរជាមួយចលនាកសាងជនបទថ្មី” ដែលបានប្រព្រឹត្តទៅនៅនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នោះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា អង្គភាពអាជីវកម្ម កសិកម្មត្រូវអភិវឌ្ឍន៍ខ្លាំងថែមទៀត និងបង្កើនការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ជឿនលឿន។ លោកឧបនាយករដ្ឋមន្ត្រីមានបំណងថា អង្គភាពអាជីវកម្មទាំងអស់ ពង្រីកស្មារតីដឹកនាំ ជួយឧបត្ថម្ភសហករណ៍ កសិករអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម កសិកម្មទំនើប៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម