• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់វៀតណាម


អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម(រូបថតៈ TTXVN)

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់​ការអង្គការ​សហប្រជា​ជាតិ​ប្រចាំ​​នៅទីក្រុង​ញូវយ៉ក (អាមេរិក) នោះ​អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញជួបសន្ទនាជាមួយលោកស្រី Maria Luiza Riberio Viotti ប្រធានខុទ្ធការ​​ល័យ អគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានជូនដំណឹង អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច​របស់វៀត​ណាម។ ក្នុងឱកាសនេះដែរ​តាម​រយៈ​លោកស្រី Riberio Viotti លោកស្រី Tong Thi Phong ​បានផ្ញើ​ផ្តាំទៅអគ្គលេខាធិការ អង្គការ​សហ​ប្រជា​ជាតិ លោក Antonio Guterres ​សេចក្តី​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅវៀតណាម ក្នុងឆ្នាំ២០១៧ជាពិសេស​ក្នុង​​ឱកាស​ចូលរួមសន្និសីទ​ជាន់ខ្ពស់ នៃវេទិកា​សហប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) ហើយក៏​ចំនឹង​​ឱកាសរំលឹកខួប​លើកទី៤០ នៃទិវាវៀតណាមចូលរួមជា​សមាជិករបស់​អង្គការ​សហប្រជា​ជាតិ​ផងដែរ។
 
រីឯខ្លួន​វិញ លោកស្រី Maria Luiza Riberio Viotti បានវាយតម្លៃខ្ពស់ចំពោះតួនាទី របស់វៀត​ណាម​ក្នុង​អង្គការ​សហប្រជា​​ជាតិ។ ក៏នៅក្នុងជំនួបនេះ ភាគី​ទាំងពីរ​បាន​ផ្លាស់​ប្តូរមតិ​អំពីរាល់​ការសាក​ល្បង​ទាំង​ ក្នុងនិងក្រៅ​ចំពោះ​​ការ​អភិវឌ្ឍ​របស់វៀត​ណាម។ លោកស្រី Riberio Viotti ក៏បានផ្តួច​ផ្តើម​គំនិត​នូវដំណោះ​ស្រាយ​មួយ ចំនួន​សម្រាប់​វៀតណាម លើវិស័យគ្រប់គ្រងរដ្ឋ អភិវឌ្ឍន៍​និងបណ្តុះ​បណ្តាល​ប្រភពធន​ធានមនុស្ស មានសមត្ថភាព​ខ្ពស់ និង​ការផ្លាស់ប្តូរថ្មី​បែបបទរដ្ឋ​បាលជា​​ដើម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

ថ្លែងក្នុងនាមអាស៊ានអំពីកិច្ចសហប្រតិបត្តិការបង្រួញគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់ និងការអភិវឌ្ឍអនុតំបន់ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់ថា នេះជានិច្ច កាលជាខ្លឹមសារអាទិភាពរបស់អាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហ គមន៍; រំពឹងថា រុស្ស៊ីនឹងយកចិត្តទុកដាក់ និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះ កិច្ចខិតខំប្រឹងប្រែងជាអាទិភាពទាំងនេះរបស់អាស៊ាននាពេលខាងមុខ។

Top