ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋធានី Pretoria ខណៈពេល ដែលកំពុងបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង អគ្គលេខាធិការអង្គ ការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា សហគមន៍ អន្តរជាតិមានកាតព្វកិច្ច "ធ្វើអ្វីអស់សមត្តិភាពដើម្បីគាំទ្រមេដឹកនាំផ្សេងគ្នា នៅស៊ីរី" ដើម្បីធានាថាពួកគេធ្វើការរួមគ្នា និងជំរុញដំណើរការផ្ទេរ អំណាចដោយរលូន និងមានការចូលរួមពីគ្រប់ភាគី។ ប្រមុខអង្គការសហប្រជាជាតិបានអះអាងថា នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស៊ីរីបានឃើញការបែកបាក់គ្នា ហើយឥឡូវនេះគឺជាពេលវេលាត្រូវសាមគ្គីគ្នា ដើម្បី ប្រទេសនេះបង្កើតដែនដីរបស់ខ្លួនឡើងវិញ៕