• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូត UAE កាតា និងអារ៉ាប៊ីសាអូឌីត

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានបំណងចង់រួមជាមួយប្រទេសមជ្ឈិមបូព៌ា ចែករំលែកចក្ខុវិស័យ សេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយអាចរៀនសូត្រពីគ្នា សហប្រតិបត្តិការគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក ដើម្បីសម្រេចបាននូវគោលដៅ និងយុទ្ធសាស្ត្រជាតិ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូត UAE កាតា និងអារ៉ាប៊ីសាអូឌីត។ (រូបថត៖ VGP)

នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានធ្វើការជាមួយឯកអគ្គរដ្ឋទូត មន្ត្រី និងបុគ្គលិកនៃស្ថានទូតអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) និងកាតា ប្រចាំនៅទីក្រុងហាណូយ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងវៀតណាមជាមួយប្រទេសទាំងបី។

នៅក្នុងជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តីបានផ្តល់ព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនវៀតណាម ដើម្បីឈានចូលយុគសម័យនៃការស្ទុះឈានទៅមុខប្រកបដោយភាពសម្បូររុងរឿង អរិយធម៌ និងវិបុលភាព ក្នុងនោះបណ្តាប្រទេសនៅមជ្ឈិមបូព៌ាគឺជាចំណុចផ្តោតសំខាន់មួយនៃកិច្ចការបរទេសរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានបំណងចង់រួមជាមួយប្រទេសមជ្ឈិមបូព៌ា ចែករំលែកចក្ខុវិស័យ សេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយអាចរៀនសូត្រពីគ្នា សហប្រតិបត្តិការគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក ដើម្បីសម្រេចបាននូវគោលដៅ និងយុទ្ធសាស្ត្រជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យឆាប់បានសម្របសម្រួល និងស្រាវជ្រាវបង្កើតក្រុមការងារចម្រុះ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ស្តីពីការបង្កើតរបកគំហើញក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការជំរុញការបើកទ្វារទីផ្សារសម្រាប់ទំនិញដែលជាប្រៀបខ្លាំងរបស់ភាគីទាំងពីរ; បង្កើនការវិនិយោគទៅវិញទៅមកក្នុងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់និងផលប្រយោជន៍។

ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតាបានឲ្យដឹងថា បណ្តាប្រទេសបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នាពេលកន្លងមក ទៅកាន់ប្រទេសទាំងបី ហើយកំពុងដឹកនាំការអនុវត្តជាបន្ទាន់នូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top