• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son។ (រូបថត៖ TTXVN)

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត ហើយបានជ្រើសរើសប្រទេសវៀតណាមជាទីតាំងសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញា។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានលើកច្បាស់ថា៖ ក្នុងនាមជាឯកសារដំបូងស្តីពីបទល្មើសឆ្លងដែន ដែលត្រូវបានអនុម័តក្នុងក្របខណ្ឌអង្គការសហប្រជាជាតិក្រោយរយៈពេល ២០ ឆ្នាំកន្លងមក អនុសញ្ញានេះបានបើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាជាមួយនឹងអត្ថន័យសំខាន់ៗជាច្រើន។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះអាចត្រូវបានវាយតម្លៃលើទិដ្ឋភាពចំនួន ៣។ ទីមួយ ការដែលវៀតណាមបានម្ចាស់ការលើកសំណើរធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខានោះ បានបញ្ជាក់សារជាថ្មីម្ដងទៀតពីការសន្យាយ៉ាងមុតមាំរបស់បក្ស និងរដ្ឋចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។ ទីពីរ ប្រការនេះក៏អះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគោរពច្បាប់អន្តរជាតិ និងគោលជំហរចូលរួមដោយម្ចាស់ការ រួមចំណែកយ៉ាងសកម្មក្នុងការងាររួមរបស់អង្គការសហប្រជាជាតិដើម្បីដោះស្រាយបញ្ហាជាសកលនានា។ ជាចុងក្រោយ ដោយការដែលសមាជិកអង្គការសហប្រជាជាតិបានឯកភាពជ្រើសរើសទីក្រុងហាណូយជាកន្លែងរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញានោះ ចាប់ពីពេលនេះតទៅ ឈ្មោះហាណូយនឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹងឯកសារគតិយុត្តអន្តរជាតិដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយនៃសតវត្សទី ២១៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long ទទួលជួបឯកអគ្គរដ្ឋទូតចិន លោក He Wei

ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long ទទួលជួបឯកអគ្គរដ្ឋទូតចិន លោក He Wei

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei ។

Top